ព្រឹទ្ធសមាជិកអាមេរិក ជំរុញឱ្យលោក Trump លុបការត្រួតពិនិត្យបណ្ដាញសង្គមសម្រាប់អ្នកទេសចរបរទេស

2026/02/14 03:24:45 pm        112

សមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ ចំនួនពីររូប បានជំរុញឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បោះបង់ចោលនូវសំណើមួយដែលទាមទារឱ្យភ្ញៀវទេសចរបរទេសរាប់លាននាក់ ផ្តល់ឯកសារនៃការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមរបស់ពួកគេ សម្រាប់រយៈពេល ៥ឆ្នាំកន្លងមក។

គោលនយោបាយនេះត្រូវបានស្នើឡើងដោយទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក ហៅកាត់ថា CBP ដែលនឹងតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសនានាក្នុងកម្មវិធីលើកលែងទិដ្ឋាការ ត្រូវដាក់ឯកសារទិន្នន័យបណ្ដាញសង្គមដែលពួកគេប្រើប្រាស់។

ព្រឹទ្ធសមាជិកទាំងពីររូបនោះ គឺលោក Ed Markey និង Ron Wyden បាននិយាយថា ការតម្រូវឱ្យអ្នកធ្វើដំណើរបង្ហាញព័ត៌មានបណ្ដាញសង្គមផ្ទាល់ខ្លួន ការិយាល័យ CBP នឹងបង្ខំអ្នកដែលគ្រាន់តែចង់ទៅលេងក្រុមគ្រួសារនៅអាមេរិក ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក ឬចូលរួមព្រឹត្តិការណ៍នានាដូចជា World Cup នាពេលខាងមុខ ត្រូវជួបនឹងការឃ្លាំមើលឌីជីថលយ៉ាងទូលំទូលាយ។ ព្រឹទ្ធសមាជិកទាំងពីរបន្តថា ប្រសិនបើប្រទេសនានាដូចជាចក្រភពអង់គ្លេស បារាំង ឬអូស្ត្រាលី ដាក់ចេញនូវគោលនយោបាយស្រដៀងគ្នានេះលើអ្នកទេសចរអាមេរិកវិញ នោះអាមេរិកក៏ច្បាស់ជាខឹងសម្បាមិនខាន។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ កាលពីខែធ្នូ ក្រសួងនេះបាននិយាយថា សំណើនេះអាចចូលជាធរមានដើមខែកុម្ភៈនេះ។ អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ត្រូវបានតម្រូវឱ្យចែករំលែកព័ត៌មាននោះចាប់តាំងពីឆ្នាំ ២០១៩ មក។ 

ទីក្រុងវ៉ាស៊ីនតោន បានចាត់វិធានការរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេស ក្រោមក្រឹត្យខែមករា ឆ្នាំ២០២៥ របស់លោក Trump ដែលអំពាវនាវឱ្យភ្ញៀវទេសចរដែលទៅទស្សនាអាមេរិក ត្រូវតែមាន «ការត្រួតពិនិត្យ និងពិនិត្យពិច័យក្នុងកម្រិតអតិបរមា»។ កម្មវិធីលើកលែងទិដ្ឋាការអនុញ្ញាតនោះ ឱ្យអ្នកធ្វើដំណើរមកពី ៤២ ប្រទេស ភាគច្រើននៅអឺរ៉ុប អាចទៅទស្សនាអាមេរិក បានរហូតដល់ ៩០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ៕

អត្ថបទដែលទាក់ទង

គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm        1
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm        1
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
2026/04/03 08:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

2026/04/03 10:05:36 pm
​ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm
​គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm
​អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am