UN៖ អាហ្វហ្គានីស្ថាន ខិតកាន់តែជិតមាត់ជ្រោះនៃវិបត្តិ បន្ទាប់ពីពលរដ្ឋរាប់លាននាក់ត្រឡប់ចូលប្រទេសវិញ

2026/02/15 12:00:04 am        185

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថាន រាប់លាននាក់ ពីប្រទេសជិតខាងប៉ាគីស្ថាន និងអ៊ីរ៉ង់ កំពុងតែរុញច្រានអាហ្វហ្គានីស្ថាន ឱ្យខិតទៅជិតមាត់ជ្រោះនៃវិបត្តិដ៏អាក្រក់ ដោយពិពណ៌នាអំពីទំហំនៃការវិលត្រឡប់នេះថា មិនធ្លាប់មានពីមុនមកនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញមួយរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Arafat Jamal តំណាង UNHCR ប្រចាំអាហ្វហ្គានីស្ថាន បាននិយាយថា មនុស្សសរុបចំនួន ៥,៤លាននាក់ បានវិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ភាគច្រើនមកពីប្រទេសជិតខាងទាំងពីរ។ លោកបន្តថា «នេះជាទិន្នន័យដ៏ធំសម្បើម ហើយល្បឿន និងទំហំនៃការវិលត្រឡប់មកវិញទាំងនេះ បានរុញអាហ្វហ្គានីស្ថានឱ្យកាន់តែជិតមាត់ជ្រោះ»។

ប៉ាគីស្ថាន បានបើកការបង្ក្រាបយ៉ាងទូលំទូលាយនៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីបណ្តេញជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ដោយជំរុញអ្នកដែលរស់នៅក្នុងប្រទេសរបស់ខ្លួន ឱ្យចាកចេញដោយខ្លួនឯង ដើម្បីជៀសវាងការចាប់ខ្លួន និងការនិរទេសដោយបង្ខំ។ ចំណែកអ៊ីរ៉ង់វិញក៏បានចាប់ផ្តើមបង្ក្រាបលើជនអន្តោប្រវេសន៍ក្នុងពេលតែមួយផងដែរ។

ចាប់តាំងពីពេលនោះមក ប្រជាជនរាប់លាននាក់ បានហូរចូលព្រំដែនចូលទៅអាហ្វហ្គានីស្ថាន។ លោក Jamal បាននិយាយថា កាលពីឆ្នាំ២០២៥ តែមួយប៉ុណ្ណោះ មនុស្សចំនួន ២,៩ លាននាក់ បានវិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ ដោយកត់សម្គាល់ថានេះជា «ចំនួននៃការវិលត្រឡប់មកប្រទេសវិញដ៏ច្រើនបំផុតដែលមិនធ្លាប់បានឃើញនោះទេនៅក្នុងប្រទេសណាមួយ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm