អារ៉ាប៊ីសាអ៊ូឌីតព្រមានថា ការកាប់សម្លាប់នៅតំបន់ហ្កាហ្សា មិនទាន់ឈប់ទេ ទោះមានបទឈប់បាញ់ក៏ដោយ

2026/02/15 12:03:40 am        161

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការកាប់សម្លាប់ក្នុងតំបន់ហ្កាហ្សា និងកសាងតំបន់ប៉ាឡេស្ទីនមួយនេះឡើងវិញ ដោយនិយាយថា «ការស្លាប់នៅក្នុងតំបន់ហ្កាហ្សា មិនទាន់បានបញ្ឈប់នៅឡើយទេ» បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល តាំងតែពីឆ្នាំមុនក៏ដោយ។

ថ្លែងកាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ក្នុងអំឡុងកិច្ចពិភាក្សាមួយនៅសន្និសីទសន្តិសុខទីក្រុង Munich រដ្ឋមន្ត្រីរូបនេះនិយាយថា បទឈប់បាញ់បានបរាជ័យ មិនអាចបញ្ចប់ការស្លាប់នៅតំបន់ហ្កាហ្សាបាន ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ឈប់អំពើហិង្សា និងចាប់ផ្តើមកសាងឡើងវិញនូវទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញមួយនេះ។

កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានបញ្ចប់សង្គ្រាម ២ឆ្នាំរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស ដែលចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣។ អាជ្ញាធរប៉ាឡេស្ទីននិយាយថា ជម្លោះនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២.០០០នាក់ បង្ករបួសជាង ១៧ម៉ឺននាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដោយប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ៩០%។ អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ការចំណាយលើការកសាងឡើងវិញមានចំនួនប្រហែល ៧០ពាន់លានដុល្លារ។

យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា មានជនជាតិប៉ាឡេស្ទីនជិត ៦០០នាក់ ត្រូវបានសម្លាប់ និងជាង ១.៥០០នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់មក៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm