ប្រទេសចិន នឹងអនុវត្តពន្ធសូន្យ លើការនាំចូលពីប្រទេសចំនួន ៥៣ នៅអាហ្វ្រិក ចាប់ពីខែឧសភា

2026/02/15 12:07:53 am        266

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍នៅថ្ងៃសៅរ៍ (១៤ កុម្ភៈ) នេះថា ប្រទេសចិន នឹងអនុវត្តការអនុគ្រោះ «ពន្ធសូន្យ» សម្រាប់ការនាំចូលពីប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលខ្លួនមានទំនាក់ទំនងការទូតជាមួយ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។

របាយការណ៍ទូរទស្សន៍រដ្ឋបានឱ្យដឹងទៀតថា ប្រទេសចិន ក៏នឹងបន្តជំរុញកិច្ចចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចរួមគ្នា ព្រមទាំងពង្រីកបន្ថែមទៀតនូវការចូលប្រើប្រាស់ទីផ្សារ សម្រាប់ការនាំចេញរបស់អាហ្វ្រិកទៅកាន់ប្រទេសចិន តាមរយៈយន្តការដែលបានធ្វើឱ្យប្រសើរឡើងដូចជា «បណ្តាញបៃតង» របស់ខ្លួន។

ចិន បានសន្យាកាលពីខែមិថុនាកន្លងទៅថា នឹងផ្តល់ការអនុគ្រោះពន្ធគយ ១០០% ដល់ប្រទេសចំនួន ៥៣ នៅអាហ្វ្រិក ដែលរក្សាចំណងការទូតជាមួយទីក្រុងប៉េកាំង។ ការប្តេជ្ញាចិត្តមិនយកពន្ធនេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងខែមិថុនាឆ្នាំមុន ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីមួយក្រោមវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។

ក្នុងចំណោមប្រទេសសរុបចំនួន ៥៤ របស់ទ្វីបអាហ្វ្រិក មានតែប្រទេសអេស្វាទីនីប៉ុណ្ណោះ ដែលមិនរក្សាទំនាក់ទំនងការទូតជាមួយចិន ដែលធ្វើឱ្យអាហ្វ្រិកខាងត្បូង មានសិទ្ធិទទួលបានគោលនយោបាយនេះ។ កាលពីដើមសប្ដាហ៍នេះ ចិន និងអាហ្វ្រិកខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខណ្ឌមួយ ដែលនឹងផ្តល់ឱ្យការនាំចេញរបស់អាហ្វ្រិកខាងត្បូង ដោយមិនគិតពន្ធនោះទេលើគ្រប់ប្រភេទផលិតផល នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm