សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី

2022/03/19 11:36:47 am        527

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នៅរសៀល​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយលោកDavid Arnold ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី Asia Foundation ដោយកិច្ចជំនួបនេះ​បានពិភាក្សា​គ្នាជាច្រើនទាក់ទង​ និងការអភិវឌ្ឍនៅកម្ពុជាក្រោមការផ្តួចផ្តើមរបស់អង្គការនេះ។

ក្នុងកិច្ចជំនួបនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​អង្គការមូលនិធិ Asia Foundation ដែលចាប់តាំងពីមានវត្តមាន​នៅកម្ពុជាជាច្រើនទសវត្សរ៍​បានចូលរួមចំណែកយ៉ាងច្រើន​ដល់ការអភិវឌ្ឍនៅកម្ពុជា​តាមរយៈកម្មវិធីសំខាន់ៗរាប់ទាំង​វិស័យរដ្ឋ និងឯកជន ការគាំទ្រយុវជន គាំទ្រការងារអភិបាលកិច្ចនៅមូលដ្ឋាន រួមទាំងផ្នែកខ្លះ​ពាក់ព័ន្ធការងារពង្រឹងគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធសមត្ថកិច្ចទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។

សម្ដេចបានក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការAsia Foundation និយាយជារួម និងដោយឡែកជាមួយក្រសួង​មហាផ្ទៃកម្ពុជានឹង​បន្តរីកចំរើនលូតលាស់​កាន់តែខ្លាំងក្លាថែមទៀត​នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ​ក៏ដូចជាក្នុងសមត្ថកិច្ច ឬវិសាលភាពការងាររបស់ក្រសួងហាផ្ទៃ និងជាវិសាលភាពការងារ និងការទទួលខុសត្រូវរបស់អង្គការ Asia Foundation តទៅអនាគត។

ជាមួយគ្នានោះដែរ​លោកDavid Arnold បានសម្ដែងនូវសេចក្ដីរីករាយ និងបានជម្រាប​សម្ដេចក្រឡាហោមថា​ជាការពិតដូចអ្វីដែលសម្ដេចបានលើកឡើង អង្គការAsia Foundation បានធ្វើការងារលើវិស័យជាច្រើននៅកម្ពុជា ទាំងវិស័យអប់រំ ការលើកកម្ពស់យុវជន ការលើកកម្ពស់សមត្ថភាពនារីជាដើម ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការ​ទាក់ទងនឹងសមត្ថកិច្ច​ទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារពង្រឹងគណនេយ្យភាពសង្គម ហៅកាត់ថា ISAF។

លោកក៏បានចូលរួមអបអរសាទរ​ជាមួយសម្ដេចក្រឡាហោម ដែលនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ដែលនេះជាសមិទ្ធផលមួយក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោកក៏យកឱកាសនេះចូលរួមជាមួយសម្ដេចក្រឡាហោមចំពោះការដាក់ឱ្យអនុវត្តផែនការ១០ឆ្នាំដំណាក់កាលទី២នេះផងដែរ។ ក្រៅពីនេះលោក Asi David Arnold ក៏បានសម្ដែងនូវការអរគុណ​ចំពោះសម្ដេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ​ដែលតែងតែផ្ដល់នូវកិច្ចសហការ​យ៉ាងល្អ​ប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិ Asia Foundation នៅកម្ពុជា។

សម្ដេចក្រឡាហោមក៏បានសេចក្ដីរីករាយចំពោះការចូលរួមចំណែករបស់អង្គការ AsiaFoundation នៅលើវិស័យសំខាន់ៗនៅកម្ពុជា។ សម្ដេចក៏មានក្ដីសង្ឃឹមថា ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃតទៅអនាគតនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការ AsiaFoundation ពិសេសលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្ដេចផ្ទាល់ក៏ត្រៀមខ្លួន​ជានិច្ចក្នុងការពិភាក្សា​ទៅលើបញ្ហាផ្សេង​ក្នុងករណីមានត្រូវការផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm