សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់

2026/02/15 04:12:27 pm        265

អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហាញមុខក្រុមក្មេងទំនើង និង​មុខ​សញ្ញា​ធាក់​ប្លន់​យក​ម៉ូតូ​ចំនួន ១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ០៤ករណី​ផ្សេង​គ្នា​ក្នុង​ទឹក​ដី​ក្រុង​តាខ្មៅ។

ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយរ​លំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវ​ជ្រាវ​ឈាន​ដល់​ការ​បង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។

ករណីទី១: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ធាក់​ប្លន់​យក​ម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពី​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី បង្កដោយក្រុមក្មេងទំនើង ។ ករណីទី២: ប្រព្រឹត្ត​ល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១២ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៥:០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ ។

ករណី​ទី៣: ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធ​ករណី​កាន់​កាប់​អាវុធ​ប្រហារ​ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីស៊ីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិត​ក្នុង​ភូមិ​ចុ​ង​កោះ ​សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង​០៤:​២០​នាទី​។

ករណីទី៤: ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី អំពើលួច​មាន​ស្ថានទ​ម្ងន់​ទោស​ធាក់​ប្លន់​យក​ម៉ូតូប្រព្រឹត្តល្មើសនៅចំណុច ផ្លូវ២១ ស្ពានទី២ មុខស្ថាននីយ៍ប្រេងPTT ភូមិទួលក្រសាំង សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ។

បច្ចុប្បន្ន​ជន​សង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅតុលាការរួចរាល់ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        88
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        78
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm