‎សម្តេច ម៉ែន សំអន៖ ការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និង​សម្រេចចិត្ត គឺជារួមចំណែកដល់សមភាពយេនឌ័រ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

2026/02/15 05:25:36 pm        194

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អញ្ជើញជាអធិបតី​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់ស​មាស​ភាព​គណៈ​កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

‎ថ្លែងក្នុងអង្គពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បាន​លើក​ឡើង​ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជានារីរតនៈ គឺសសរស្តម្ភ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល ដោយបានចាត់ទុកស្ត្រីជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-​សង្កម ដែលផ្តោតលើការលើកកម្ពស់សមភាពយែនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និង​ការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និង​បរិយាប័ន្ន​។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អា​ជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិបត្តកម្មឌីជីថល។

‎មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំ​យក​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កិត្តិ​យសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែល​បានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំ និង​សមាជិការបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បាន​បំពេញ​ការងារ​របស់ខ្លួនតាមតួនាទី និងភារកិច្ចយ៉ាងសកម្មរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

‎សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ បានដាក់ចេញ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ​ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាង​មូល​ដ្ឋាន​គ្រឹះ​ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះផងដែរ នារីនៅទូទាំង​ខេ​​​ត្តតាកែវ ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ ដោយ​បានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ខេត្ត។ សម្តេចក៏​បាន​បន្តទៀតថាការលើកកម្ពស់នារីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត គឺបានផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្ត តាមរ​យៈ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។ សកម្មភាពនេះរួមចំណែកដល់សមភាពយេនឌ័រ ការ​​អភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។

‎ ‎សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ឈុន ស៊ីន ប្រធាន​កិត្តិយស និងលោកជំទាវ ឡុង បូណារ៉េត ប្រធានប្រតិបត្តិសាខាសមាគមនារីដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ខេត្តតាកែវ ដែលបានទទួលបានការតែងតាំងថ្មី និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាស​ភាព​​ដែលបានប្រកាសកែសម្រួលបំពេញបន្ថែមថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែ​ល​ជាសេនាធិការឱ្យខេត្តតាកែវសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ន និង​បាន​ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm