ជាការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកឃីត រួមនឹងថវិការមកប្រគល់ជូនស្រ្តីដែលទើបសម្រាលកូនរួច នៅប៉ុសិ៍្តសុខភាពមូលដ្ឋានចំនួន ៦ គ្រួសារ កំពុងសម្រាកនៅឯគេហដ្ឋាន។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ បានមានប្រសាសន៍ថាសកម្មភាពនៃការនាំយកឃីតមកចែកជូនស្រ្តីសម្រាលកូនថ្ងៃនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ក្រុមការងារចុះមូលដ្ឋាន ហើយវាក៏ជាគោលនយោបាយអទិភាពដែលបានដាក់ចេញជារៀងរាល់ឆ្នាំរបស់ គណបក្សឃុំបូរីជលសារផ្ទាល់ សំដៅរួមចំណែកជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសចូលរួមលើកកម្ពស់សុខុមាលភាពសង្គមទៀតផង។
លោកប្រធានក្រុមការងារបក្សឃុំបូរីជលសារ ក៏បានថ្លែងប្រាប់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ មន្រ្តីរាជការ កម្មករ កម្មការិនី រោងចក្រ ត្រូវបានតម្លើងប្រាក់បៀវត្សន៍ជារៀងរាល់ឆ្នាំ ប្រសិនបើគ្មានគណបក្សប្រជាជនទេ នោះក៏មិនមានការរីកចម្រើនដូចសព្វថ្ងៃដែរ អាចនិយាយបានថាមានតែគណបក្សប្រជាជនតែមួយគត់ ដឹកនាំប្រទេសបានរីកចម្រើន បម្រើប្រជាពលរដ្ឋ និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុក សំនៀង រួមនឹងសហការីក៏បានប្រគល់ជូននៅឃីតមួយកន្រ្តក រួមនិងថវិការក្នុងមួយគ្រួសារចំនួន១០ម៉ឺនរៀល ដោយឡែកគ្រួសារដែលមានប្ដីជាជនពិការ ទទួលបានថវិការចំនួន១៥ម៉ឺនរៀលផងដែរ៕