ពលរដ្ឋ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ដង្ហែរព្រះត្រៃបិដក តម្កល់​នៅវិទ្យាល័យ​ពួក​ខេត្ដ​សៀមរាប

2026/02/15 05:52:51 pm        160

ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ បានរួមគ្នាធ្វើបុណ្យពុទ្ធាភិសេក ដង្ហែរគម្ពីព្រះត្រៃបិដក តម្កល់នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប ដើម្បី​ជា​ប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និង​បាន​សិក្សា​ស្វែង​យល់មេរៀនព្រះធម៌ ជាពាក្យប្រៀន​ប្រដៅ​នាំ​មក​នូវ​សុខ​សន្តិភាព។ ការដង្ហែរ​ធ្វើ​ឡើង​នៅថ្ងៃ​ទី១៤ ខែកុម្ភៈឆ្នាំ២០២៦។

លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ស្រុកពួក មានប្រសាសន៍ថា ក្បួនដង្ហែរព្រះត្រៃបីដកនេះ ធ្វើឡើងចេញពីក្នុងវិទ្យាល័យឆ្ពោះទៅកាន់ផ្សារពួក ហើយវិលត្រឡប់មកវិញ ដើម្បីបចំគ្រឿងសក្ការៈផ្កាកម្រងគ្រឿងក្រអូបប្រទីបត្រៀម ដើម្បីបូជាគុណ ព្រះរតនត្រ័យ និងពុទ្ធាភិសេកថ្វាយជ័យឃោស ចំពោះព្រះសម្មាសម្ពុទ្ធ ដែលត្រូវតម្កល់នៅ បណ្ណាល័យ ដើម្បីជាទីសក្ការៈបូជារបស់លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សក្នុងវិទ្យាល័យ និងឧទ្ទិសបុណ្យកុសលដល់បុព្វបុរស ផ្សាយមេត្តាចិត្តដល់សព្វសត្វ ជាដើម ដោយមានអ្នកចូលរួមប្រមាណជាង៣ពាន់អង្គនាក់។

លោកបន្ដថា គំនិតផ្ដួចផ្ដើមតម្កល់ទុកព្រះត្រៃបីដកនេះ មានព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ឃោសិតារាម ហៅវត្ដតាទក និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រារព្ធពិធីពុទ្ធាភិសេក និងតម្កល់ព្រះត្រៃបិដក នៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ ជាពាក្យប្រៀនប្រដៅនាំមកនូវសុខសន្តិភាព។លោកថា ពិធីនេះជាលើកដំបូងដែលបានធ្វើឡើងនៅវិទ្យាល័យនេះ។

គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនាទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ជាមួយគ្នានេះ ព្រះត្រៃបិដក មិនមែនគ្រាន់តែជាគម្ពីរសម្រាប់សូត្របួងសួងឡើយ ប៉ុន្តែគឺជា"មគ្គុទ្ទេសក៍ជីវិត" ដែលមានចំណុចសំខាន់ៗជាច្រើនដូចជា បង្រៀនមនុស្សឱ្យមានសណ្ដាប់ធ្នាប់ ការរៀបចំកាយវិការឱ្យមានរបៀប ការមិនបៀតបៀនអ្នកដទៃ និងការចេះគោរពច្បាប់ទម្លាប់សង្គម គឺជាគ្រឹះនៃសេចក្តីសុខ។លះបង់អំពើអាក្រក់ ។ សន្សំអំពើល្អ ជួយសង្គម និងកសាងសមត្ថភាពខ្លួនឯង។ធ្វើចិត្តឱ្យបរិសុទ្ធ រស់នៅដោយចិត្តស្ងប់ និងមានបញ្ញា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        122
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm