កម្ពុជារៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដើម្បីបង្ហាញផលិតផលរ៉ែដល់សាធារណជនជាតិ-អន្តរជាតិ

2026/02/15 06:42:06 pm        238

ក្រសួងរ៉ែ និងថាមពល សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដែល​មានក្រុមហ៊ុន និងសហគ្រាស អាជីវកម្មរ៉ែសរុបចំនួន ២១ ស្មើ ៣១ ស្តង់ ដើម្បី​ផ្សព្វផ្សាយ​សមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួន ជូនដល់ សាធារណ​ជនជាតិ និងអន្តរជាតិ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញ​ជាអធិបតីបើកសម្ពោធ ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ក្រសួង ស្ថាប័ន រដ្ឋបាលរាជ ធានីភ្នំពេញ សមាគម ក្រុមហ៊ុន សាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងពិព័រណ៍ផលិតផលរ៉ែលើកទី១ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរូបសំណាក តេជោមាស តេជោយ៉ត ទល់មុខវត្តឧណ្ណាលោម ជាប់ផ្លូវថ្មើរជើងចតុមុខ។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលរ៉ែនេះមានក្រុមហ៊ុន និងសហគ្រាសអាជីវកម្មរ៉ែចូលរួម សរុបចំនួន ២១ ចែកចេញជា ៣១ ស្តង់ ក្នុងនោះរួមមាន ស្តង់របស់ក្រសួងរ៉ែ និងថាមពល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា, ក្រុមហ៊ុនថ្មអារ, ក្រុមហ៊ុនរ៉ែមាស, ក្រុមហ៊ុនស៊ីម៉ងត៍, សហគ្រាសអាជីវកម្មរ៉ែថ្មកំបោរ, ផលិត ម្សៅបៀក, ក្រុមហ៊ុនអាជីវកម្មម្សៅថ្មក្វាត, ក្រុមហ៊ុនស្វែងរុករករ៉ែ, ក្រុមហ៊ុនទឹករ៉ែធម្មជាតិ និងក្រុមហ៊ុនចម្លាក់ផលិតផលថ្មរ៉ែ ដើម្បីធ្វើ ការផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួនជូនដល់សាធារណជនជាតិនិងអន្តរជាតិ។

ផលិតផលរ៉ែ ដែលបានដាក់តាំងបង្ហាញនៅពេលនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាមានផលិតផលរ៉ែជាច្រើនមុខ ដែលមានគុណភាព ល្អ និងតម្លៃសមរម្យ អាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់។ បញ្ហានេះ ឯកឧត្តម កែវ រតនៈ ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរជំនួសឱ្យផលិតផលនាំចូល ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        74
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm