លោក Zelenskyy និយាយថា សហរដ្ឋអាមេរិកតែងតែសុំឱ្យអ៊ុយក្រែនធ្វើសម្បទានជាញឹកញាប់ តែមិនមែនជារុស្ស៊ី

2026/02/15 09:08:34 pm        105

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងក្តីសង្ឃឹមកាលពីថ្ងៃសៅរ៍១៤ កុម្ភៈ ថា ការចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងទីក្រុងហ្សឺណែវនៅសប្តាហ៍ក្រោយនឹងមានខ្លឹមសារដែលមានសារៈសំខាន់ ប៉ុន្តែលោកបាននិយាយថា អ៊ុយក្រែនត្រូវបានស្នើសុំឱ្យធ្វើសម្បទាន "ញឹកញាប់ពេក"។  

លោកក៏បានចោទប្រកាន់ទីក្រុងមូស្គូផងដែរថា កំពុងស្វែងរកការពន្យារពេលការសម្រេចចិត្តដោយការផ្លាស់ប្តូរអ្នកចរចាឈានមុខរបស់ខ្លួន។

គណៈប្រតិភូអ៊ុយក្រែន រុស្ស៊ី និងអាមេរិក គ្រោងនឹងជួបគ្នានៅទីក្រុងមាត់បឹងរបស់ប្រទេសស្វីសនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍ក្រោយ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកការជំរុញកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៤៥ មក។

លោក Zelenskyy បានថ្លែងក្នុងសុន្ទរកថាមួយនៅឯសន្និសីទសន្តិសុខប្រចាំឆ្នាំក្នុងទីក្រុង Munich ថា ពួកលោកពិតជាសង្ឃឹមថា កិច្ចប្រជុំត្រីភាគីនៅសប្តាហ៍ក្រោយនឹងមានទម្ងន់ មានខ្លឹមសារ និងមានប្រយោជន៍សម្រាប់ពួកលោកទាំងអស់គ្នា ប៉ុន្តែតាមពិតទៅ ពេលខ្លះមានអារម្មណ៍ថាភាគីទាំងពីរនិយាយមិនចូលគ្នាទាល់តែសោះ។ 

រុស្ស៊ី ដែលបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន គឺអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមក្នុងការចរចាពីរជុំថ្មីៗនេះ ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានភាគីទាំងពីរពណ៌នាថាមានលក្ខណៈស្ថាបនា ប៉ុន្តែពុំសម្រេចបាននូវរបកគំហើញធំដុំណាមួយឡើយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm