លោក Wang Yi ៖ ចិនស្វែងរកការនាំយកទំនាក់ទំនងជាមួយអាល្លឺម៉ង់ទៅកាន់ «កម្រិតថ្មី»

2026/02/15 09:25:14 pm        183

ប្រមុខការទូតជាន់ខ្ពស់របស់ចិនលោក វ៉ាង យី (Wang Yi )បានប្រាប់អធិការបតីអាល្លឺម៉ង់លោក ហ្វ្រីឌ្រីច មឺស (Friedrich Merz) ថា ទីក្រុងប៉េកាំងសង្ឃឹមថានឹងនាំយកទំនាក់ទំនងទ្វេភាគីទៅកាន់    «កម្រិតថ្មី» ខណៈលោកទាំងពីរបានជួបគ្នានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច (Munich) កាលពីថ្ងៃសៅរ៍ ១៤ កុម្ភៈ។

លោក វ៉ាង បានព្យាយាមបង្ហាញថា ទីក្រុងប៉េកាំង ជាដៃគូដែលអាចទុកចិត្តបាន និងកាន់តែមានស្ថិរភាពរបស់សហភាពអឺរ៉ុប ខណៈប្លុកនេះស្វែងរកការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទាំងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលមិនអាចទាយទុកជាមុនបាន។

យោងតាមការអានពីក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង ប្រមុខការទូតចិន បានប្រាប់លោក មឺស ថា ចិនសង្ឃឹមថានឹងធ្វើការជាមួយប្រទេសអាល្លឺម៉ង់ដើម្បីនាំយក «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅកាន់កម្រិតថ្មី» ។

លោក វ៉ាង បានបន្ថែមថា ដោយមានការគាំទ្រពីទីក្រុងប៊ែរឡាំង ទីក្រុងប៉េកាំងក៏ចង់ «ត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃការផ្លាស់ប្តូរកម្រិតខ្ពស់» ផងដែរ។

ទំនាក់ទំនងសេដ្ឋកិច្ចស៊ីសម្រៅរវាងប្រទេសទាំងពីរបានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលើបញ្ហាជាច្រើនចាប់ពីការអះអាងអំពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌រហូតដល់នយោបាយគាំពារនិយម។

លោក មឺស ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិននៅខែនេះ ដោយផ្ដោតលើបញ្ហាចម្បងមួយ គឺការផ្សាភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងវិវត្ត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm