ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍ និងថ្លែងអំណរគុណសមាជិក សមាជិកាថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជាចំនួន ៣១៧នាក់ នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ

2026/02/15 11:05:04 pm        264

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈ​កម្មាធិការ​កណ្តាល ​និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្នាក់​ការ​គណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មី មក​ពី​ឃុំ​ភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការអញ្ជើញចូលរួមមានវត្តមាននៃកម្មវិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុម​ការ​ងារ​គណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ សមាជិកថ្មីសរុប ៣១៧ នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំភ្នំតូច ក៏ដូច​ជា​ការ​ប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បាននាំយក​នូវការ​សាក​សួរ​សុខ​ទុក្ខ ​និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេច​អនុ​ប្រធាន​បក្ស​ជូន​ក្រុម​គ្រួសារ​គណបក្សប្រជាជនកម្ពុជា ឃុំភ្នំតូច ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹ​ម​ត្រូវ​បំផុត​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែ​នៅ​រួម​សុខរួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈដែលរយៈពេល ៤៧ចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្ស ប្រទេសជាតិ​បាន​បិទ​ទំព័រខ្មៅងងឹតនៃការសង្រ្គាម មានការអភិវឌ្ឍលើគ្រប់វិស័យ និង​ជា​ពិសេស​គឺ​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជនកាន់តែរីកចម្រើនជាលំដាប់។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា នៅពេល​ដែល​បង​ប្អូន​ជួប​ប្រទះ​ការលំបាក ឬវិបត្តិផ្សេងៗ គឺគណបក្សតែងតែមានវត្តមានក្បែរបងប្អូនជានិច្ច។

នាចុងបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើសូមឱ្យសមាជិក សមាជិកាទាំង​អស់​ត្រូវ​ត្រៀម​លក្ខ​ណៈ​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការបោះឆ្នោត រួមមាន ទៅចុះឈ្មោះបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ និងត្រៀម​ឯកសារ​ចាំ​បាច់​នានា ក៏ដូចជាចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជូន​គណបក្ស​នា​ពេល​ខាង​មុខ​ផងដែរ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm