ក្រសួងការងារនាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយ​ជូន​ដល់​ពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ

2026/02/15 08:00:58 pm        254

នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈ​បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលា​ស្រុកឆ្លូង ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨០៦នាក់កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ។

វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ឱកាសការងារក្នុងស្រុកដល់អតីតពលករត្រឡប់មកពីប្រទេសថៃ អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្នុងវេទិកាការងារនៅស្រុកឆ្លូងនោះ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើសរើសការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាននៅជិតក្រុមគ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរជាងការងារនៅក្រៅប្រទេសដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា ការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ ហើយប្រសិនបើមានគ្រោះថ្នាក់ការងារ ពលរដ្ឋដែលជាសមាជិក ប.ស.ស. នឹងទទួលបានការគាំពារនិងតាវកាលិកពី ប.ស.ស.។ ម្យ៉ាងទៀត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ជរា សម្រាប់ធានាប្រាក់ចំណូលដូចមន្ត្រីរាជការដែរ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ម៉ុល វិបុល បានបន្ថែមថា បើគិតពីស្រុកស្នូលនេះទៅ សាលាបណ្ដុះបណ្ដាលជំនាញ TVET ដែលនៅជិតបំផុត ហើយចំណុះក្រោមក្រសួង គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតនៅទីរួមខេត្តក្រចេះ (លេខទូរសព្ទទំនាក់ទំនង៖ ០៩៧ ៧៥២ ៣៣៤៦)។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយ លេខទូរស័ព្ទ Hotline ១២៩៧ ផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ។

សូមបញ្ជាក់ថា រោងចក្រ សហគ្រាសទាំង៥ ដែលប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនាវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី, ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុន ដូវទឺសាយហ្គន ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសផងដែរ គឺក្រុមហ៊ុន មង្គល អេចអ (ជ្រើសរើសទៅប្រទេសជប៉ុន)៕

អត្ថបទដែលទាក់ទង

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
2026/04/03 10:05:36 pm        1
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

2026/04/03 10:05:36 pm
​ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm
​គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm
​អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am