ក្រសួងអប់រំចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តការក្នុងវិស័យអប់រំ

2022/03/19 08:17:25 pm        803

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិអាស៊ី លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ តាមរយៈអនុស្សារណៈយោគយល់នេះ គឺនឹងមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០២៥ខាងមុខ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ”។

ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​អង្គការ​មូលនិធិអាស៊ីផងដែរ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” គឺដើម្បីលើក​កម្ពស់ភាពជាអ្នកដឹកនាំរបស់ក្រសួងអប់រំ យុវជន ​និងកីឡា ​និងកុមារ ​យុវជន តាមរយៈគម្រោង​មួយចំនួន​ ក៏ដូចជា ​ការ​អនុវត្តកម្មវិធីបំប៉ន​ជំនាញ​បច្ចេកវិទ្យា​ ការផ្ដល់ជូនអាហាររូបករណ៍​ដល់​និស្សិត​កម្ពុជា ​និង​ការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។

ការផ្ដល់​អាហារូបករណ៍នេះ​ គឺផ្តោតសំខាន់លើការផ្តល់អាហារូបករណ៍ផ្នែកបច្ចេកវិទ្យា និងផ្តោត​សំខាន់​លើការផ្ដល់អាហារូបករណ៍​ដល់សិស្សនិស្សិតស្រី ​ដើម្បីឱ្យពួកគាត់មានឱកាស អាច​បន្តការ​សិក្សាថ្នាក់​ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹង​បន្ដ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ​យុវជន និងកីឡាឱ្យកាន់តែប្រសើរផងដែរ។ នេះជាការលើកឡើងរបស់លោក លោក David D. Arnold ​ប្រធានអង្គការមូលនិធិអាស៊ី។

ក្នុងឱកាសចុះអនុស្សារណៈនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់​អង្គការមូលនិធិអាស៊ី ​ដែលបានចូលរួមចំណែកគាំទ្រ​ក្នុង​ការអភិវឌ្ឍវិស័យ​អប់រំនៅកម្ពុជា។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែប​ឌីជីថល​នៅ​គ្រប់លំដាប់ថ្នាក់​ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ​ការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀ​ន​ក្នុងការ​បង្រៀន​អនឡាញ​ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេត​នៅតាមសាលារៀន ដើម្បី​សម្រួល​ដល់ការសិក្សាតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm