ចក្រភពអង់គ្លេស៖ ការខាតបង់ក្នុងសមរភូមិរបស់រុស្ស៊ី ជំរុញឱ្យមានការពឹងផ្អែកលើយុទ្ធជនបរទេស

2026/02/16 08:08:07 pm        75

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា ប្រទេសរុស្ស៊ី កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើយុទ្ធជនបរទេស ដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមលើអ៊ុយក្រែន ខណៈដែលកងកម្លាំងរបស់ខ្លួន ទទួលរងការខាតបង់ច្រើនជាងអ្វីដែលពួកគេអាចជំនួសបាន។

លោក Healey បានប្រាប់សារព័ត៌មាន Bloomberg នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្ដាហ៍កន្លងទៅថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov បានប្រាប់សមភាគីអឺរ៉ុបថា ចំនួនអ្នកស្លាប់និងរបួសរបស់រុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន គឺច្រើនជាងតួលេខកងទ័ពដែលវិមានក្រឹមឡាំង អាចជ្រើសរើសមកបំពេញវិញបាន ក្នុងរយៈពេលពីរខែចុងក្រោយនេះ។

លោក Healey និយាយថា រឿងនោះបានបង្ខំឱ្យកងកម្លាំងយោធារុស្ស៊ី ពឹងផ្អែកខ្លាំងលើយុទ្ធជនបរទេសរាប់ពាន់នាក់ រួមទាំងទាហានដែលជ្រើសរើសថ្មីមកពីឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ គុយបា នីហ្សេរីយ៉ា និងសេណេហ្គាល់ ផងដែរ។ ប្រមុខការជាតិអង់គ្លេសរូបនេះបន្តថា យុទ្ធជនបរទេសទាំងនោះ «ជារឿយៗត្រូវបានជ្រើសរើសក្រោមលេសមិនពិត និងត្រូវបានបង្ខំឱ្យបម្រើទ័ពក្រោមសម្ពាធ ដោយមិនដឹងខ្លួនថា ពួកគេត្រូវបានបញ្ជូនឱ្យទៅស្លាប់ជំនួស ក្នុងសមរភូមិជួរមុខនៅអ៊ុយក្រែននោះទេ»។

យោធារុស្ស៊ី និងអ៊ុយក្រែន ផ្ដោតការប្រយុទ្ធភាគច្រើនក្នុងសមរភូជួរមុខប្រវែង ១.២០០ គីឡូម៉ែត្រ។ យោងតាមការវាយតម្លៃរបស់ក្រុមមន្ត្រីលោកខាងលិចបានឱ្យដឹងថា រុស្ស៊ីទំនងជាបានបាត់បង់ទាហាន ៤១៥.០០០នាក់ ដែលរាប់បញ្ចូលទាំងអ្នកស្លាប់និងអ្នករបួស ក្នុងឆ្នាំ២០២៥កន្លងទៅ ដែលជាការធ្លាក់ចុះបន្តិចបន្តួចពីតួលេខ ៤៣០.០០០ នាក់ក្នុងឆ្នាំ២០២៤ ហើយការខាតបង់សរុបទាំងអស់របស់រុស្ស៊ី មានចំនួនជាង ១,២ លាននាក់ ក្នុងអំឡុងពេលសង្គ្រាមជិត ៤ឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm