ផលិតកម្មបន្លែក្នុងស្រុក នឹងមានការកើនឡើង ចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស

2022/03/19 09:54:55 pm        1.7 K

ភ្នំពេញ៖ ការផ្គត់ផ្គង់បន្លែស្រស់នៅក្នុងទីផ្សារកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងមានការកើនឡើង ហើយអាចជំនួសការនាំចូលមកពីបរទេសបានច្រើន ខណៈកម្ពុជាបានកំពុងជម្រុញការដាំដុះបន្លែតាមប្រព័ន្ធ Cam-Cap នៃស្តង់ដារអនុវត្តកសិកម្មល្អកម្ពុជា។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាំដុះបន្លែ និងការ​ផ្គត់ផ្គង់​បន្លែនៅតាមទីផ្សារ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២ថា ជុំវិញ​ការផ្គត់ផ្គង់​បន្លែនៅ​តាមទីផ្សារ ​តាមការសិក្សាស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ​សហការជាមួយ CPF ដែលជា​ក្រុម​ជំនាញឯករាជ្យ បានបង្ហាញថា ​ការផ្គត់ផ្គង់​បន្លែនៅប្រទេសកម្ពុជា, ជាមធ្យមមាន​ចំនួន​ប្រមាណជា ៧០% ​ដោយអាស្រ័យ​ទៅតាមរដូវដូចជា នៅរដូវភ្លៀងខ្លាំង​ជោគជាំ ​ឬខែក្តៅខ្លាំង យើងផលិតបន្លែបានតិច ​ដែលអាច​ផ្គង់ផ្គង់​បានចន្លោះ ​៥៥ ទៅ ៦០% ​ប៉ុន្តែនៅរដូវរំហើយ ចន្លោះខែ ១១ ខែ ១២ ​និងនៅខែ ១ កសិករអាច​ផ្គត់ផ្គង់​បន្លែរហូតដល់ប្រហែលជា ៨០% ។

ឯកឧត្តម បន្តថា ជាយុទ្ធសាស្រ្តក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានតម្រង់ទិស​យ៉ាង​ច្បាស់ គឺកម្ពុជាត្រូវអនុវត្តដាំដុះបន្លែសុវត្ថិភាព ​ដោយយើងត្រូវអនុវត្ត​ទំនើបកម្មកសិកម្ម គឺជម្រុញ​ការ​ដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ​ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ​ឬប្រព័ន្ធសាចទឹក, ។ បច្ចុប្បន្ន​ក្រសួងបានកំពុងជម្រុញយកចិត្តទុកដាក់បំផុត ​ដោយយើងរំពឹងថា ​នៅចុងឆ្នាំនេះ ​ឬដើមឆ្នាំក្រោយ ការ​ផ្គត់ផ្គង់​បន្លែ​នៅក្នុងទីផ្សារកម្ពុជា ​នឹង​មាន​ការកើនឡើង ហើយអាចជំនួសការ​នាំចូលមកពី​បរទេស​បាន​ជាអតិបរមា។

ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ឲ្យដឹងថា ​ជុំវិញការដំាដុះបន្លែសុវត្ថិភាពនេះ បច្ចុប្បន្នកសិករបាន​ប្រើប្រាស់​ផ្ទះសំណាញ់ក្នុងការដាំដុះ ​មានចំនួនជិត ២ ០០០ ផ្ទះសំណាញ់ ក្នុងនោះក្រសួងបាន​បង្កើត​បណ្តុំ​កសិករ​ក៏បានច្រើន ​និង​សហគមន៍អ្នកផលិត​ក៏បានច្រើន ដែលកសិករអាចធ្វើការ​ដាំដុះ​ក្នុងរដូវភ្លៀង និងរដូវក្តៅ ​ដែលអាចទទួលផលបានដូចគ្នា ​ព្រោះការប្រើប្រាស់ផ្ទះសំណាញ់បាន​កាត់​បន្ថយប៉ះពាល់ដល់ការដាំដុះ ​ជាពិសេសសម្រាប់ការដាំក្នុងផ្ទះសំណាញ់នោះ គឺយើងមិនប្រើប្រាស់​សាធាតុគីមីពុល ​ដោយយើងអាច​យកម​ក​ពិសារ​មិន​ប៉ះពាល់​ដល់​បញ្ហា​សុខភាពផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm