បុព្វលាភធានារ៉ាប់រងកើនដល់ ៨៦លានដុល្លារ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥

2026/02/16 08:59:35 pm        143

បុព្វលោភធានារ៉ាប់រងដុលនៅកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥ មានប្រមាណជិត ៨៦ លាន ដុល្លារ​ដោយកើនជាង ១៥% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ខណៈ​ការ​ទូទាត់​សំណង​ទៅ​ឱ្យ​អតិថិជន​មាន​ទឹក​ប្រាក់​ជិត ២៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យ​របស់​និយ័តករ​ធានា​រ៉ាប់​រង​កម្ពុជា(IRC)។

ទិន្នន័យ IRC បង្ហាញថា ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥ ទឹកប្រាក់​បុព្វលាភ​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​មានសរុប ៨៥,៨ លានដុល្លារ កើនឡើង ១៥,៣៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែល​មាន ៧៣,៣៨ លានដុល្លារ។ ក្នុងនោះ បុព្វលាភធានារ៉ាប់រងអាយុជីវិត (Life Insurance) ៥០,៥៥ លានដុល្លារ កើន ២% ពីចំនួន ៤៩,៥២ លានដុល្លារ, និងធានារ៉ាប់រងទូទៅ (ទ្រព្យ​សម្បត្តិ​ សុខភាព អាយុជីវិត អគ្គិភ័យ យានយន្ត វិស្វកម្ម ដឹកញ្ជូន និងហានិភ័យមួយចំនួន) មាន ៣៥,២៥ លានដុល្លារ កើន ៤១,៨% ពី ២៤,៨៥ លានដុល្លារ។

ទន្ទឹមនឹងប្រាក់បុព្វលាភនេះ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ក៏បាន​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​តាម​រយៈ​ការទូទាត់សំណង (Gross Claim Incurred) ជូនអតិថិជន​ដែល​ជា​ការ​ចូល​រួម​ចំណែក​រក្សា​បាន​នូវ​ស្ថិរភាពហិរញ្ញវត្ថុជូនបុគ្គលជួបហានិភ័យ ឬ​គ្រោះ​ថ្នាក់​ចៃ​ដន្យ​ផ្សេង​ៗ​ក្នុង​ទឹក​ប្រាក់​សរុប​ ២២,៩៦ លានដុល្លារ កើនឡើង ៧,៨៥% បើធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមាន ២១,២៨ លានដុល្លារ។ ក្នុងចំនួននេះ គឺធានារ៉ាប់រងអាយុជីវិត ៩,៦៦ លានដុល្លារ ថយចុះ ៣% ពី​ចំនួន ៩,៩១ លានដុល្លារ និងធានារ៉ាប់រងទូទៅ ១៣,២៩ លានដុល្លារ កើនពី ១៧% ពីចំនួន ១១,៣៧ លានដុល្លារ។

ផ្អែកតាម IRC គឺក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ​(Underwriting Gain) ចំនួន ១២,៩៣ លានដុល្លារ កើនឡើង ៧% ធៀប​នឹង​ត្រី​មាស​ទី​៤​ ឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        92
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm