ទស្សនកិច្ចនាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា នឹងមានផ្លែផ្កាទាំងនយោបាយការទូត និងកំណើនវិនិយោគ

2022/03/19 03:32:01 pm        853

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាកម្ពុជា ចាត់ទុកការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកាន់កម្ពុជា នឹងទទួលបានផ្លែផ្កាទាំងនយោបាយការទូតទ្វេភាគី និងកំណើនវិនិយោគជប៉ុនមកកម្ពុជា។

ថ្លែងក្នុងពិភាក្សាពិសេសជាមួយទូរទស្សន៍ BTV News ជុំវិញទស្សនកិច្ចរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុនមកកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជា មានប្រសាសន៍ថា​ ជប៉ុន​ជាប្រទេសដៃគូរបស់កម្ពុជា​ដែល​បាន​រួមចំណែក​ក្នុងកិច្ចការ​សំខាន់ៗ​ជាច្រើន​លើ​គ្រប់វិស័យ ​ក្នុងនោះ​ក្រោយ​មាន​សន្ធិសញ្ញា​ទីក្រុងប៉ារីសឆ្នាំ១៩៩១ ​ ជប៉ុន​បាន​បញ្ជូន​កង​ស្វ័យ​ការពារ​របស់ខ្លួន ​ចូលរួមធ្វើបំពេញ​បេសកម្មនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងយ៉ាងដូច្នេះ ដោយផ្អែកលើនយោបាយ​ផ្កា​ចម្រុះពណ៌​របស់​សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​តថភាពយ៉ាងច្បាស់​ទៅ​លើ​នយោបាយការបរទេសរបស់សម្តេចតេជោ​ ដែលធ្វើឲ្យបណ្តាប្រទេស​ដែល​មាន​ទិសដៅ និង​គិត​អំពីផលប្រយោជន៍ជាតិដូចគ្នា​ ដើម្បី​បញ្ចៀស​សង្គ្រាម​ និង​ការ​គាបសង្កត់​ពី​ប្រទេសនានា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ​ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជឿជាក់ថា ​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមក​កាន់​កម្ពុជា​នឹងធ្វើឲ្យស្ថានភាព​ការ​វិនិយោគរបស់ជប៉ុន​នៅកម្ពុជាកើនឡើង។ ​

ទន្ទឹមនោះ ​ឯកឧត្តមបណ្ឌិត​ បានរំពឹងថា ​ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន ​ជាឱកាសមាស ហើយ​នឹងក្លាយ​ជារូបភាព​ល្អសម្រាប់​ទាក់ទាញ​វិនិយោគិនជប៉ុន​មកបណ្តាក់ទុកនៅកម្ពុជា។

ទោះ​ស្ថិតក្នុង​ដំណាក់កាលវិបត្តិជាសកល​នៃជំងឺកូវីដ-១៩​ មិន​បាន​ក្លាយ​ជារបាំង​ ឬជះឥទ្ធិពល​ដល់​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន​ឲ្យធ្លាក់ចុះនោះឡើយ ​ពោលក្នុងឆ្នាំ២០២១ កន្លងមក ទំហំពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ​មានទឹកប្រាក់សរុបជាង ​២,៣ ​ពាន់លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០២០ កើនជិត១១ភាគរយ។

បន្ថែមពីលើនេះ ​ចំពោះវិស័យ​ពាណិជ្ជកម្មនេះ មានទំនិញចម្បង​របស់កម្ពុជា​ដែល​នាំចេញទៅកាន់​ប្រទេស​ជប៉ុន រួមមាន សំលៀកបំពាក់ គ្រឿង​អេឡិចត្រូនិក​ និងផលិតផលកសិកម្ម ខណៈទំនិញ​របស់​ជប៉ុន​ដែលនាំចូលមកកាន់កម្ពុជា ​មានជា​អាថិ៍ គ្រឿងម៉ាស៊ីន ​និង​ផលិតផលបច្ចេកវិទ្យា។

ឯកឧត្តម ​គីស៊ីដា ហ្វូមីអូ ​នាយករដ្ឋមន្រ្តីជប៉ុន នឹង​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី២០ ​ដល់ថ្ងៃទី២១ ​ខែមីនា ឆ្នាំ២០២២។

ក្នុងទស្សនកិច្ចស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​និង​ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន នឹង​មានជំនួប​ទ្វេភាគី ​ដើម្បីពិភាក្សាអំពីការពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ រួមមាន ​វិស័យពាណិជ្ជកម្ម ការវិនិយោគ​ អប់រំ ​ហេដ្ឋារចនាសម្ព័ន្ធ ​ការពារជាតិ ​សន្តិសុខ និង​ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងជំនួបទ្វេភាគីរបស់​នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ​ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា​ស្តីពីបញ្ហាតំបន់ និង​អន្តរជាតិនានា​ដែលជាផលប្រយោជន៍ ​និងក្តី​បារម្ភរួម៕ អត្ថបទ៖ សេក ឧត្តម

រូបភាព៖ ឯកសារ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm