អ្នកជំនាញជាតិ-អន្តរជាតិ លើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកចាប់យក AI ប្រើ​ប្រាស់​ក្នុង​អាជីវកម្ម

2026/02/16 02:28:13 pm        262

អ្នកជំនាញជាតិ-អន្តរជាតិ ជំរុញលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុក ចាប់​យក​បញ្ញា​សិប្ប​និម្មិត​(Ai)​ ប្រើប្រាស់ក្នុងការងារ និងអាជីវកម្ម ដើម្បីបង្កើនផលិតភាពលើផលិតកម្មឱ្យអស់សក្តានុពល និង​ជំរុញដោយនវានុវត្តន៍ ស្របពេលទីផ្សារក្នុងស្រុកកំពុងមាន តម្រូវការ។

លោក​បណ្ឌិត កែន បៃ (Ken Bay) អ្នកជំនាញអន្តរជាតិ និងជានាយកដៃគូយុទ្ធសាស្រ្ត Cell Entrust Bio លើកឡើងក្នុងការចូល រួមជាវាគ្មិន ក្នុង​វេទិកា​ជំនួប​សហគ្រិន​ជំរុញ​សេដ្ឋកិច្ច​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ៖ (ភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ២០២៦) (រៀបចំ​ដោយ​​សមាគម​សហគ្រិនវីម៉ូកម្ពុជា) នៅចុងសប្តាហ៍កន្លងមកថា ពិភព​លោក​បាន​កំពុង​ដើរ​តាម​បរិបថ​ ៤.០ និង បានប្តូរផ្លាស់បច្ចេវិទ្យាឌីជីថលសម្រាប់សេដ្ឋកិច្ច-សង្គម ដើម្បី​បម្រើ​ដល់​មនុស្ស​ជាតិ​ទូទៅ​ដូចជា សម្រាប់អ្នកសិក្សាស្រាវជ្រាវ សម្រួល ក្នុងវិស័យការងារ និងការទំនាក់ទំនង អាជីវកម្ម និងពាណិជ្ជកម្មជាដើម។

លោកបណ្ឌិត បន្តថា ក្នុងរបត់ឧស្សាហកម្ម៤.០នេះ បាននិងកំពុងបន្តវិវត្តន៍រីកម្រើនឥតឈប់ឈរ ជាក់​ស្តែងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Ai បាន​កំពុង​ពុះកញ្ជោល​ឡើង, ដោយបច្ចេកវិទ្យា Ai នេះ ចាត់ទុកជាអ្នកជំនួយ ការដ៏ពិសេស ជួយសម្រួល​ដល់​ការ​ងារ ការគ្រប់គ្រង និងការជួយរៀបចំផែនការអភិវឌ្ឍន៍ជាដើម ខណៈបច្ចុប្បន្ន​ពិភព​លោក​កំពុង​ត្រូវ​ការប្រព័ន្ធដ៏ឆ្លាតវៃមួយនេះ។

លោកបណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងផងដែរថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ សម្រាប់​កម្ពុជាបាននិងកំពុងក្តោប យកប្រើប្រាស់ទាំងស្ថាប័នរដ្ឋនិងវិស័យឯកជន ហើយលោក​បណ្ឌិត​រំពឹង​ថានៅថ្ងៃខាងមុខ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេស បញ្ញាសិប្បនិម្មិត Ai កាន់​តែរី​កចម្រើនថែមទៀត ជួយសម្រួលដល់ប្រតិបតិការផ្សេងៗស្រួលជាងមុន។ ចំណែក​ទាក់​ទង​ធុរកិច្ច​វិញ, វិស័យនេះនឹងសម្រួលគ្រប់ដំណោះស្រាយនៅការអាជីកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ តែទោះបីយ៉ាងណាប្រព័ន្ធបច្ចេកវិទ្យាក៏អាច បង្កជាហានីភ័យមកវិញផងដែរ ដែលទាម​ទារ​ឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ លើការទប់ស្កាត់ដែលកើតឡើយដោយប្រការណាមួយ។

លោក​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ទាក់ទិនការធ្វើអាជីវកម្ម សហគ្រិនក្នុងស្រុកបាននិងកំពុង ចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងការងារអាជីវកម្មរបស់គាត់ ប៉ុន្តែ​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត Ai ឃើញថា នៅមានកម្រិតនៅ ឡើយ ដែលបញ្ហា​នេះ​សូម​ឱ្យ​ម្ចាស់​អាជីវកម្ម និងសហគ្រិនក្នុងស្រុកទាំងអស់ ក្តោបយកបញ្ញាសិប្បនិម្មិត Ai បន្ថែមទៀត នៅ​ក្នុង​កិច្ច​ដំណើរការអាជីវកម្ម ដើម្បីឈានទៅរកភាពប្រកួតប្រជែង និងភាពរីក​ចម្រើន​ក្នុង​អាជីវកម្ម​។

ដោយឡែកបណ្ឌិត ចូណាថាន់ ជូ (Jonathon Chua) នាយក​ប្រតិបត្តិ​នៃ​ការ​តភ្ជាប់​អាជីវ​កម្ម​អាស៊ី ​លើកឡើងផងដែថា ប្រព័ន្ធបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកនៅក្នុងចង្កោមតែមួយ នៃ​សុខ​ដុម​រមនីយ៍​កម្មក្នុងប្រតិបត្តិការឆ្លងដែន ដោយមិនត្រឹមតែនៅក្នុង ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​ប៉ុណ្ណោះ​ទេ បច្ចុប្បន្នប្រទេសមួយចំនួនបាននិងកំពុងតភ្ជាប់នៃការទូទាត់រូបិយប័ណ្ណ ដែល​ផ្តល់​ភាព​កាន់តែ​ងាយ​ស្រួលដល់លំហូរសាច់ប្រាក់ ជាពិសេស​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​វិស័យ​ទេសចរណ៍​ជា​ដើម​៕ ​អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
2026/04/03 10:05:36 pm        1
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

2026/04/03 10:05:36 pm
​ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm
​គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm
​អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am