ជប៉ុនតវ៉ាប្រឆាំងនឹងការអត្ថាធិប្បាយរបស់ចិន ជុំវិញការរស់ឡើងវិញនៃ «យោធានិយម»

2026/02/16 10:49:21 pm        83

ទីក្រុងតូក្យូ បានឲ្យដឹងថា ខ្លួនបានដាក់ «ការតវ៉ាយ៉ាងម៉ឺងម៉ាត់» ទៅកាន់ប្រទេសចិន តាមរយៈបណ្តាញការទូត បន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងប៉េកាំង លោក Wang Yi បានចោទប្រកាន់ «កងកម្លាំងស្តាំនិយមជ្រុល» នៅក្នុងប្រទេសជប៉ុនថា កំពុងស្វែងរកការរស់ឡើងវិញនៃយោធានិយម។

អំឡុងពេលនិយាយនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ក្នុងប្រទេសអាល្លឺម៉ង់ លោក Wang បានផ្ដល់ការយល់ឃើញរបស់លោក ចំពោះទំនាក់ទំនងបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងតូក្យូ ដែលកំពុងស្ថិតនៅក្នុងភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានធ្វើអត្ថាធិប្បាយ អំពីកោះតៃវ៉ាន់ កាលពីខែវិច្ឆិកាឆ្នាំមុន។

លោក Wang បាននិយាយថា៖ «ប្រជាជនជប៉ុនមិនគួរបណ្ដោយឲ្យខ្លួនឯងត្រូវបានរៀបចំគ្រប់គ្រង ឬដឹកនាំខុសដោយកងកម្លាំងស្តាំនិយមជ្រុលទាំងនោះ ឬដោយអ្នកដែលស្វែងរកការរស់ឡើងវិញនៃយោធានិយមទៀតឡើយ ។ ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ គួរតែផ្ញើការព្រមានច្បាស់លាស់ទៅកាន់ប្រទេសជប៉ុន នោះគឺថា ប្រសិនបើប្រទេសនេះជ្រើសរើសដើរត្រឡប់ទៅចូលផ្លូវនេះវិញនោះ ខ្លួននឹងមានតែឆ្ពោះទៅរកការបំផ្លាញខ្លួនឯងប៉ុណ្ណោះ»។

តាមរយៈសារលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ) ក្រសួងការបរទេសជប៉ុន បានច្រានចោលការអះអាងនេះ ដោយចាត់ទុកថា ជាការនិយាយ «មិនត្រឹមត្រូវ និងគ្មានមូលដ្ឋានតាមការពិតជាក់ស្ដែង»។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង ហើយមិនត្រូវបានដឹកនាំប្រឆាំងនឹងប្រទេសទី៣ ជាក់លាក់ណាមួយឡើយ»។

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi បានបញ្ជាក់ជំហររបស់លោកយ៉ាងច្បាស់នៅក្នុងវគ្គមួយផ្សេងទៀតនៃសន្និសីទនោះ ហើយបន្ទាប់មកបានរិះគន់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងភាគីចិន តាមរយៈបណ្តាញការទូត។ គួរបញ្ជាក់ថា ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅក្នុងអាណត្តិរបស់លោកស្រី លោកស្រី Takaichi បាននិយាយថា ប្រទេសជប៉ុននឹងធ្វើអន្តរាគមន៍យោធា ពេលមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        38
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        38
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm