ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីបារាំងចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខេត្តកំពតឥតគិតថ្លៃ

2026/02/16 11:09:02 pm        316

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត សហការជាមួយមន្ទីរពេទ្យជាដៃគូប្រទេសបារាំង (AMH) និងសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា បានរៀបចំកម្មវិធីពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកឈូក រយៈពេល ២ថ្ងៃ។

កម្មវិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវត្តពោធិសត្ថារាម (វ​ត្ត​ដី​ក្រហម​) ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម យ៉ា សាដេត ទី​ប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម យ៉ា សាដេត បានលើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និង​ណែ​នាំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាព​ប្រជាព​លរដ្ឋ​ជា​ចម្បង​។ ក្នុង​នោះ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧប​នាយក​រដ្ឋមន្ត្រី តែងតែចុះសាកសួរ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយផ្ទាល់។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសបារាំង តែងចុះមកពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃជារៀងរាល់ឆ្នាំ នៅខេត្តកំពត កែប និងព្រះសីហនុ ដែលជាការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក សៅ មឿន អភិបាលស្រុកឈូក បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត និងក្រុមការងាររាជរដ្ឋាភិបាល ដែលបានរៀបចំកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ដើម្បី​ជួយសម្រួលបន្ទុកចំណាយ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm