ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពតអំពាវនាវដល់សមាជិកខិតខំធ្វើការងារបម្រើពលរដ្ឋ

2026/02/16 11:33:10 pm        342

ក្នុងបរិបទដែលប្រទេសជាតិកំពុងបន្តដំណើរទៅមុខលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានអំពាវនាវឲ្យមន្ត្រី និង​សមាជិក​គណបក្ស​គ្រប់​លំដាប់​ថ្នាក់ បង្កើនការខិតខំប្រឹងប្រែងទ្វេរដង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជំរុញសកម្មភាព​ចុះ​មូលដ្ឋាន​បម្រើ​ពលរដ្ឋឲ្យកាន់តែសកម្ម ដើម្បីធានាដណ្តើមយកជ័យជម្នះ ក្នុងការបោះ​ឆ្នោត​ឆ្នាំ​២០២៧ និង២០២៨ ខាងមុខ។

កាលពីចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​របាយការណ៍​ស្តីពី​សភាព​ការណ៍​ទូទៅ​ការ​ងារ​គណបក្សប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាល នៅ​សាលសន្និសិទបូកគោដែលមានសមាជិកចូលរុបប្រមាណ ១,០៣៥នាក់។

ក្រោយបានស្តាប់របាយការណ៍សង្ខេបអំពីសមិទ្ធផល បញ្ហាប្រឈម និង​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២៦ នៅ​តាមបណ្តាក្រុងស្រុក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានសម្តែងការកោតសរសើរ និង​អរគុណចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានបន្តគាំទ្រ និង​រក្សា​ជំហរ​ដ៏​មាំមួន ជឿជាក់លើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ ហ៊ុន សែន ជា​ប្រធានគណបក្ស។

ឯកឧត្តមបណ្ឌិតបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សរបស់ប្រជាជន ដើម្បីប្រជាជន រួម​សុខ​រួមទុក្ខ​ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយប្រកាន់​ខ្ជាប់​គោល​បំណង​ប្រមូល​ផ្តុំ​កម្លាំង​ជាតិ​ទាំង​មូល ​ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឬនិន្នាការនយោបាយ ដើម្បី​កសាងកម្ពុជា ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជា​ឆ្នាំ​កសាង​គ្រឹះ​រឹង​មាំ​សម្រាប់​ការ​ប្រកួត​ប្រជែង​នយោបាយ​ខាងមុខ ដើម្បីឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨។ ឯកឧត្តមបណ្តិតបានណែនាំ ដល់មន្ត្រី សមាជិកបក្សគ្រប់រូប ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ធ្វើ​ការ​ប្រកបដោយសាមគ្គីភាព ឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ បំផុសជំនឿ​ជាក់​របស់ ប្រជា​ពលរដ្ឋ​លើ​គោល​នយោបាយ​ដឹកនាំ​របស់​គណបក្ស​ជា​ពិសេស​ត្រូវ​ផ្សព្វ​ផ្សាយ​គោល​នយោបា​យ​បក្ស​ឲ្យ​បាន​ទូលំ​ទូលាយ និងចូលរួមអនុវត្តគោលនយោបាយនៅតាមមូលដ្ឋានភូមិឃុំឲ្យត្រឹមត្រូវ និង​កាន់​តែ​មាន​ប្រសិទ្ធប្រសិទ្ធផល។

ឯកឧត្តមបណ្ឌិតក៏បានណែនាំឲ្យសមាជិកទាំងអស់ ត្រូវធ្វើជាជនបង្គោល និង​ជន​គំរូ​តំណាង​ឲ្យ​បក្ស ដើម្បីជួយសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈប់ តម្រូវការ និងក្តីកង្វល់របស់ពលរដ្ឋ ឲ្យ​បានទាន់ពេលវេលា ជាពិសេសអ្នកដែលមានតំណែងតួនាទី នូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ អកប្បកិរិយាថ្លៃថ្នូរ បម្រើពលរដ្ឋដោយសេចក្តីពេលចិត្ត រក្សាបាននូវតម្លាភាព សមភាព យុត្តិធម៌ និងសមធម៌សង្គម ចៀសវាងរាល់សកម្មភាព បង្កឲ្យពលរដ្ឋថ្នាំងថ្នាក់ចិត្ត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm