រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Alexander Dobrindt បានប្រាប់កាសែត Bild ក្នុងសេចក្តីអធិប្បាយដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា អាល្លឺម៉ង់នឹងបន្តការត្រួតពិនិត្យនៅតាមព្រំដែនរបស់ខ្លួនរយៈពេល ៦ខែ ទៀតបន្ទាប់ពីថ្ងៃទី ១៥ ខែមីនា ដោយសារតែស្ថានភាពសន្តិសុខដែលកំពុងបន្តកើតមាន។

សារព័ត៌មាននេះ បានរាយការណ៍ដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលថា ការជូនដំណឹងដែលមានការព្រមព្រៀងគ្នា កំពុងត្រូវបានផ្ញើទៅកាន់គណៈកម្មការអឺរ៉ុប។
កាសែត Bild បានដកស្រង់សម្តី Dobrindt ដែលបាននិយាយថា៖«យើងកំពុងពង្រីកការគ្រប់គ្រងនៅតាមព្រំដែនជាមួយប្រទេសជិតខាងរបស់យើង ការគ្រប់គ្រងព្រំដែន គឺជាធាតុមួយនៃការរៀបចំឡើងវិញនូវ គោលនយោបាយអន្តោប្រវេសន៍របស់យើង នៅក្នុងប្រទេសអាល្លឺម៉ង់»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បាននិយាយកាលពីថ្ងៃចន្ទថា បារាំងត្រូវបង្កើនការចំណាយលើការពារជាតិរបស់ខ្លួន ដើម្បីប្រែក្លាយពាក្យសម្ដីដែលបង្ហាញពីការគាំទ្រអធិបតេយ្យភាពអឺរ៉ុប ទៅជាសមត្ថភាពជាក់ស្តែង៕
