អ៊ុយក្រែនទទួលបានថវិកាចំនួន ៦៩០ លានដុល្លារ ពីប្រទេសជប៉ុន និងកាណាដា

2026/02/17 01:58:25 am        89

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូ និងទីក្រុងអូតាវ៉ា បានផ្តល់ឲ្យទីក្រុងគៀវនូវថវិកាចំនួន ៦៩០ លានដុល្លារ ក្រោមយន្តការកម្មវិធីជំនួយសង្គ្រោះបន្ទាន់(ERA) ដែលពាក់ព័ន្ធនឹងការសងបំណុលដោយប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសកម្មរុស្ស៊ីដែលត្រូវបានបង្កក។ 

គេហទំព័ររបស់ក្រសួង បានបញ្ជាក់ថា៖«អ៊ុយក្រែនបានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន និងកាណាដាចំនួន ៦៩០ លានដុល្លារ ក្រោមយន្តការ ERA របស់ក្រុមប្រទេស G7 ។ មូលនិធិទាំងនោះ ត្រូវបានទទួលក្រោមយន្តការERAរបស់ក្រុមប្រទេស G7 តាមរយៈកម្មវិធីសន្តិភាពនៅអ៊ុយក្រែន ( PEACE in Ukraine) របស់ធនាគារពិភពលោក»។

ក្រសួងបានបញ្ជាក់ថា ភាគីជប៉ុនបានផ្តល់ថវិកាចំនួន ៥៤៤ លានដុល្លារ និងភាគីកាណាដា បានផ្តល់ ថវិកាចំនួន ១៤៦ លានដុល្លារ។ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានរំលឹកថា ក្រសួង និងធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការផ្តល់មូលនិធិជំនួយឥតសំណង ក្រោមគម្រោង «ការគាំទ្រសម្រាប់ការចំណាយរបស់រដ្ឋ ដើម្បីធានាបាននូវរដ្ឋបាលសាធារណៈប្រកបដោយចីរភាពនៅអ៊ុយក្រែន» គឺកម្មវិធី (PEACE in Ukraine) នៅថ្ងៃទី ០៦ ខែកុម្ភៈ។

នាពេលថ្មីៗនេះ បណ្តាប្រទេសសហភាពអឺរ៉ុបបានសម្រេចចិត្តធានាការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងកម្រិត ៩០ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៦-២០២៧៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm