បញ្ហាទឹកដី ជាចំណុចផ្តោតសំខាន់ក្នុងកិច្ចចរចាសន្តិភាពទីក្រុងហ្សឺណែវ រវាងរុស្ស៊ី-អ៊ុយក្រែន នៅថ្ងៃអង្គារនេះ

2026/02/17 04:04:37 pm        117

តំណាងអ៊ុយក្រែន និងរុស្ស៊ី នឹងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ រយៈពេលពីរថ្ងៃគឺនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នេះនិងនៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ សម្រាប់កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកជុំថ្មីមួយទៀត ដែលវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ទំនងជាផ្តោតលើបញ្ហាដីធ្លី ដែលជាចំណុចជាប់គាំងចម្បងបំផុតក្នុងកិច្ចពិភាក្សាកន្លងមក។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងដាក់សម្ពាធលើទាំងទីក្រុងមូស្គូ និងទីក្រុងគីវ ឱ្យឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៤៥ មកមិនធ្លាប់ធ្លាប់មាន ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានត្អូញត្អែរថា ទីក្រុងគីវកំពុងប្រឈមមុខនឹងសម្ពាធខ្លាំងជាងគេដើម្បីឱ្យធ្វើសម្បទាន។

រុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ដី ២០% ដែលសេសសល់ នៅភាគខាងកើតនៃតំបន់ Donetsk ពោលគឺទឹកដីដែលទីក្រុងមូស្គូ បានបរាជ័យក្នុងការដណ្តើមយក ប៉ុន្តែទីក្រុងគីវ ក៏តែងបដិសេធមិនព្រមលះបង់ដាច់ខាត។ គួរឱ្យដឹងថា រុស្ស៊ីកាន់កាប់ប្រហែល ២០% នៃទឹកដីជាតិទាំងមូលរបស់អ៊ុយក្រែន រួមទាំងតំបន់គ្រីម៉េ និងផ្នែកខ្លះនៃតំបន់ដុនបាសភាគខាងកើត ដែលត្រូវបានរឹបអូស មុនជម្លោះឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រាប់អ្នកយកព័ត៌មានថា «លើកនេះ គោលគំនិតគឺដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនប្រភេទ រួមទាំងបញ្ហាសំខាន់ៗផងដែរ។ បញ្ហាសំខាន់ៗនោះគឺទាក់ទងនឹងរឿងទឹកដី និងអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការទាមទារដែលរុស្ស៊ីបានដាក់ចេញ»។

ទីកន្លែងសម្រាប់កិច្ចពិភាក្សាជុំថ្មីនេះ ត្រូវបានប្តូរទៅប្រទេសស្វីស បន្ទាប់ពីទីក្រុងអាប៊ូដាប៊ី បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាពីរជុំកាលពីមុន ដែលភាគីទាំងពីរពណ៌នាថាមានលក្ខណៈស្ថាបនា ប៉ុន្តែមិនសម្រេចបានវឌ្ឍនភាពធំដុំណាមួយឡើយ។ ជំនួបជុំថ្មីនៅទីក្រុងហ្សឺណែវ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនខួបលើកទីបួន គឺនៅថ្ងៃទី២៤ ខែកុម្ភៈ នៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm