ព្យុះភ្លៀងដ៏ខ្លាំងក្លាបានបន្តវាយប្រហារប្រទេសនូវែលសេឡង់ បង្កឱ្យមានការព្រមានពីទឹកជំនន់

2026/02/17 05:58:54 pm        56

ភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារកោះ South Island ដែលនៅភាគខាងត្បូងប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារ (១៧ កុម្ភៈ) នេះ បង្កឱ្យមានការព្រមានពីទឹកជំនន់ និងបង្ខំឱ្យអាជ្ញាធរបិទផ្លូវ និងស្ពាន ខណៈប្រព័ន្ធព្យុះដ៏ខ្លាំងក្លាមួយបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងរដ្ឋធានីវែលីងតោន ចាប់តាំងពីចុងសប្តាហ៍មុនមក ហើយបានបន្តទៅវាយប្រហារនៅភាគខាងត្បូង។

ការិយាល័យអាកាសធាតុនូវែលសេឡង់ បាននិយាយថា ប្រព័ន្ធសម្ពាធទាបនៅឯឆ្នេរសមុទ្រភាគខាងកើត អាចនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃអង្គារនេះ ដោយព្រមានថា កម្រិតទឹកទន្លេ និងអូរអាចកើនឡើងយ៉ាងឆាប់រហ័ស ហើយបំណាក់ដីដ៏គ្រោះថ្នាក់ ក៏អាចកើតឡើងផងដែរ។

រលកធំៗ និងស្ថានភាពសមុទ្រដ៏គ្រោះថ្នាក់ក៏ត្រូវបានរំពឹងទុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារឧតុនិយមនូវែលសេឡង់។ អាជ្ញាធរបានប្រកាសដាក់ឧបទ្វីប Banks ស្ថិតក្នុងគ្រាអាសន្ន ដែលជាតំបន់នៅជិតទីក្រុង Christchurch ដ៏ធំទីពីររបស់នូវែលសេឡង់ បន្ទាប់ពីទឹកជំនន់ ដើមឈើដួលរលំ និងបំណាក់ដីបានរំខានដល់សហគមន៍ និងកាត់ផ្តាច់ទំនាក់ទំនង និងថាមពលនៅតំបន់មួយចំនួន។

រូបភាពតាមបណ្ដាញអ៊ីនធឺណិតបានបង្ហាញឱ្យឃើញផ្នែកខ្លះនៃផ្លូវថ្នល់បាក់ស្រុត ផ្លូវលិចទឹក និងកម្រិតទឹកទន្លេដែលកើនឡើងយ៉ាងលឿននៅទូទាំងតំបន់។ កាលពីថ្ងៃចន្ទ ព្យុះភ្លៀងដ៏ខ្លាំងក្លានេះបានបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយរួចទៅហើយនៅទូទាំងតំបន់ធំៗនៃកោះ North Island ភាគខាងជើងរបស់ននូវែលសេឡង់ ជាទីដែលជើងហោះហើរត្រូវបានលុបចោល ផ្លូវហាយវេសំខាន់ៗត្រូវបានបិទ ហើយប្រជាជនរាប់ម៉ឺននាក់ពុំមានថាមពលអគ្គិសនីប្រើប្រាស់នោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm