ធុរជនចិនដាក់ទិសដៅផលិតអាហារហាឡាល់ (Halal) នៅកម្ពុជាដើម្បីនាំចេញ

2026/02/17 06:04:41 pm        212

អ្នកវិនិយោគនៃប្រទេសចិន បានចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ក្នុង​ការ​ផលិត​អាហារ​ប្រភេទ​ហាឡាល់ ​បែបអាហារចិន ដែលអាចបរិភោគបានទាំងជនជាតិ ដែលជាសាសនិកឥស្លាម និង​ជន​ជាតិ​ផ្សេង​ៗ​ទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នបានចាប់ផ្ដើម ផលិត​សម្រាប់​ទីផ្សារ​ក្នុងស្រុកខ្មែរ។

ក្នុងឱកាសដាក់ឲ្យដំណើរការការផលិតអាហារហាឡាល់របស់ណាហ្វីអឺ អ៊ិនដាស្ទ្រី នៅ​តំបន់​ជ្រោយ​ចង្វារកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា នេះគឺ​ជា​ជោគជ័​យ​មួយ​បន្ថែម​ទៀត ​សម្រាប់ប្រទេសកម្ពុជា ដែលមានធុរជនពីបរទេស មកផលិតចំណីអាហារនៅក្នុងស្រុក ហើយ​គ្រោងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាប្រភេទអាហារមានលក្ខណៈស្ដង់ដារអន្តរជាតិ ហើយ​អាហារប្រភេទនេះ សម្រាប់សាសនិកឥស្លាមនៅកម្ពុជា កំពុងរងចាំជាយូរមកហើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ជាការពិតស្របពេលជាប្រទេស ដែលមាន​សុខដុម​នីយ​កម្ម​នៃ​សាសនា និងជាតិសាសន៍នានា គឺកម្ពុជាមានលំហូរនូវភ្ញៀវទេសចរជាច្រើន បូករួមទាំង​ទេសចរណ៍​នៃ​សាសនិកឥស្លាម ហើយក៏មានថ្នាក់ដឹកនាំនៃប្រទេសនៅតំបន់អារ៉ាប់ជាច្រើន ក៏​បាន​អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្ហាញថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបង្ហាញការគាំទ្រ ចំពោះគម្រោងរបស់ណាហ្វីអឺ ដែល​គ្រោង​យក​កម្ពុជា ដើម្បីផលិតអាហារហាឡាល់ ប្រភេទប្រហិតនេះ ទៅកាន់ទីផ្សារអន្តរជាតិ ដែល​ជា​ការ​ពង្រីកបន្ថែមនូវការវិនិយោគ និងឱកាសការងារក្នុងស្រុក និងជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក ម៉ា បាវ (Ma Biao) នាយកក្រុមហ៊ុនណាហ្វីអឺ បានឲ្យដឹងថា ការបោះទុន​វិនិយោគ​នៅ​កម្ពុជា​នេះ ​មិនមែនដើម្បីតែប្រាក់ចំណេញនោះទេ គឺជាការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជា​យូរ​អង្វែង​ទៅ​ខាងមុខ ក៏ដូចជាបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីមាន​ប្រាក់​ចំណូល​បន្ថែម​។

លោកបានបន្តថា មួយវិញទៀត ការសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺ​ក្រោយ​ពី​ការ​វាយតម្លៃអស់រយៈពេលវែង ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាជាយូរមកហើយនោះ លើ​ប្រភេទ​អាហារ​ហាឡាល់ ជាមួយនឹងស្ដង់ដារគុណភាពមិនមានការប្រែប្រួល ដោយប្រកាន់​ខ្ជាប់​នូវ​បទ​បញ្ញត្តិ​ហាឡាល់ និងសុវត្ថិភាពចំណីអាហារពិភពលោក ។

 លោក ម៉ា បាវ (Ma Biao) បានគូសបញ្ជាក់ថា ទីតាំងផលិតអាហារហាឡាល់បែបចិននេះ នឹង​មិន​ត្រឹម​ជាទីតាំងផលិតអាហារប៉ុណ្ណោះទេ ដោយនៅពេលអនាគត​នឹង​អាច​ឲ្យ​មហាជន​បណ្ដុះ​ទេព​កោសល្យ ការងារ និងផ្សារភ្ជាប់នឹងទីផ្សារផងដែរ ។

គួរបញ្ជាក់ថា ក្រោយពីដាក់ឲ្យដំណើរការនូវព្រលានយន្តហោះថ្មី កម្ពុជា​បាន​ភ្ជាប់​ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ ​ជាមួយបណ្ដាប្រទេសនៅតំបន់អារ៉ាប់ និងប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យ​កំណើន​នៃ​ភ្ញៀវ​ទេសចរ នៃសាសនិកឥស្លាម មកលេងកម្សាន្តនៅកម្ពុជាកើនឡើង គួរឲ្យកត់​សម្គាល់​ផង​ដែរ​៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        39
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm