ម្ចាស់សិប្បកម្មជាស្រ្តីកំពុងបង្កើនការផលិត រុញ​ផលិតផល​ខ្មែរ​ចូល​ទីផ្សារ​ជំនួស​ការ​នាំ​ចូល​ពី​បរទេស​

2026/02/17 06:32:13 pm        168

ម្ចាស់សិប្បកម្មជាស្រ្តី បាននិងកំពុងបង្កើនកិច្ចដំណើរការផលិត និងវេចខ្ចប់​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិត​កម្ម​របស់​ខ្លួន ដោយមានសម្ទុះ កើនឡើង៣ទៅ៤ដង បើធៀបមុនការផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន​ ដើម្បីផលិតរុញចូលទីផ្សារជំនួសការនាំចូល គាំទ្រ និងឆ្លើយតបដល់ការ ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះ​ថា ជុំវិញផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈ​ដែលកម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ដើម្បីត្រួសត្រាយ ផ្លូវ ផ្តល់ឱកាសដល់សហគ្រិន ជាពិសេសសហគ្រិនជាស្រ្តី មានឱកាសបង្ហាញផលិតផលរបស់ខ្លួន នៅ​ទីផ្សារ​ក្នុងស្រុកនិងការនាំចេញ។

លោកជំទាវ បន្តថា ខណៈប្រជាពលរដ្ឋធ្វើពហិការ បន្ទាប់ពីការផ្ទុះឡើងនូវជម្លោះព្រំដែនកម្ពុជា-ថៃ សហគ្រិនជាស្រ្តីបានជួប បញ្ហាប្រឈមភ្លាមៗមួយចំនួនផងដែរដូចជា លទ្ធភាព​នៅ​ក្នុង​ដំណើរ​ការ​ផលិត​ និងដើមទុនសម្រាប់ពង្រីកអាជីវកម្មជាដើម។ តែទោះបី យ៉ាងណា នៅក្នុងបរិការណ៍​ផ្លាស់​ប្តូរ​នេះ សហគ្រិនជាស្រ្តីបានពង្រីកខ្លួននៅក្នុងដំណើរការផលិតបានទាន់ពេលវេលា ជាក់​ស្តែង​មក​ដល់ពេលនេះ ខ្សែច្រវាក់ផលិតកម្មជាច្រើន បាននិងកំពុងជំរុញការផលិត កើនឡើង ៣ ទៅ៤ដង ដើម្បីរុញចូលទីផ្សារផង និងបង្កើន ប្រាក់ចំណូលរបស់ខ្លួនផង ដែលនេះ​ជា​ការ​ចូល​រួម​ចំណែក ​ដោយមិនត្រឹមផ្គត់ផ្គត់ផលិតផលជំនួសការនាំចូលប៉ុណ្ណោះទេ ថែមទាំង បង្កើតការងារ និង​ចូលរួមលើកកម្ពស់ដល់កសិករដែលជាអ្នកផ្គត់ផ្គត់វត្ថុធាតុដើមផងដែរ។

សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុង​កម្ម​វិធី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ​នៅ​ទីផ្សារ​ក្នុង​ស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រម​ទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និង​បណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បី​ចូល​រួម​ចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm