យុវជនព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់ Svay Rieng Cup U15 រដូវកាលទី២

2026/02/17 06:42:15 pm        167

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង Svay Rieng Cup U15 រដូវកាលទី២ ឆ្នាំ២០២៥ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបញ្ចប់ដោយជោគជ័យ ដោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បាន​គ្រង​ជើង​ឯក បន្ទាប់ពីយកឈ្នះក្រុមយុវជនគោព្រៃភូមិស្វាយធំ ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី។

ជំនួបដ៏ស្វិតស្វាញ នៅកីឡដ្ឋានខេត្តស្វាយរៀង នេះ ត្រឹមរយៈពេល ៧នាទី កីឡាករ អាត ផល​វិសាល​ បានស៊ុតគ្រាប់នាំមុខឲ្យក្រុមយុវជនគោព្រៃភូមិស្វាយធំ ១គ្រាប់មុន រហូតដល់នាទី២២ ទើប​កីឡាករ ងួន វណ្ណរ៉ាឆីត វាយបកគ្រាប់តាមស្មើឲ្យក្រុមយុវជនព្រះខ័នរាជស្វាយរៀង ហើយ​លទ្ធផល​នេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៨០នាទី និងឈានដល់​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី ដោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម​យុវជ​ន​គោព្រៃ​ភូមិ​ស្វាយធំ ៥-៤ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។

ក្រៅពីការឈ្នះពាន ក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង ក៏ទទួលបាន​ពាន​រង្វាន់​ឯកត្ត​ជន​ចំនួន ​៣ ផ្សេងទៀតផងដែរ រួមមានពានរង្វាន់គ្រូបង្វឹកល្អជាងគេ បានទៅលោក ភោគ សីហា, ពាន​រង្វាន់អ្នកចាំទីល្អជាងគេ បានទៅកីឡាករ ធឿន ណាក់មុនី និងពានរង្វាន់​កីឡាករ​ស៊ុត​បញ្ជូល​ទី​ច្រើន​ជាង​គេបានទៅកីឡាករ ជៀវ ដេវីត។ ចំណែកក្រុមយុវជនគោព្រៃភូមិស្វាយធំ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ២ តែថ្នាក់ដឹកនាំក្រុមថា នេះគឺជាជោគជ័យលើសពីការរំពឹងទុក។

ដោយឡែក​ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមយុវជនសាលាបឋមសិក្សាជ្រៃធំ បន្ទាប់ពីយក​ឈ្នះ​ក្រុ​​មយុវជនសាមគ្គី ដោយលទ្ធផល ២-០។ មិនតែប៉ុណ្ណោះ សាលាបឋមសិក្សាជ្រៃធំ ក៏បាន​ឈ្នះ​ពាន​រង្វាន់ Fair-Play ប្រចាំពានរង្វាន់ Svay Rieng Cup U15 រដូវកាលទី២ នេះផងដែរ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        139
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        150
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm