ការចរចាផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ជាប់គាំង

2026/02/17 06:51:15 pm        99

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានអស់ថវិកាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលនាំឱ្យមានការបិទរដ្ឋាភិបាលដោយផ្នែកលើកទីបីនៃអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ខណៈការចរចា រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅតែជាប់គាំង ដោយសភាកំពុងឈប់សម្រាករហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ។

គណបក្សប្រជាធិបតេយ្យ កំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រតិបត្តិការអន្តោប្រវេសន៍របស់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បន្ទាប់ពីការបាញ់ប្រហារពីរលើកលើពលរដ្ឋអាមេរិកក្នុងទីក្រុង មីណេអាប៉ូលីស(Minneapolis) កាលពីខែមុន។ Alex Pretti និង Renee Good ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីសហព័ន្ធមកពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ គយ និងល្បាតព្រំដែន ក្នុងអំឡុងពេលប្រតិបត្តិការ។ កាលពីថ្ងៃចន្ទ មន្ត្រីនៅរដ្ឋ Minnesota បាននិយាយថាទីភ្នាក់ងារFBI បានបដិសេធមិនចែករំលែកភស្តុតាងជាមួយអាជ្ញាធរអនុវត្តច្បាប់រដ្ឋនោះទេ បន្ទាប់ពីការសម្លាប់ Alex Pretti កាលពីថ្ងៃទី២៤ ខែមករា។

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានឈានចូលដល់ការបិទកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ ប៉ុន្តែនឹងនៅបន្តប្រតិបត្តិការនានាដែលត្រូវបានចាត់ទុកថាចាំបាច់។ ការកាត់មូលនិធិនេះធ្វើឲ្យប៉ះពាល់ដល់ទីភ្នាក់ងារនានាក្រោមក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) រួមទាំងរដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA) ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ(FEMA) គយនិងការពារព្រំដែន(CBP) ដែលគ្រប់គ្រងការល្បាតព្រំដែន(ICE) និងឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក។

នៅអាកាសយានដ្ឋានសហរដ្ឋអាមេរិក បុគ្គលិកចំនួន ២.៩៣៣នាក់ក្នុងចំណោម៦៤.១៣០នាក់របស់រដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA) ត្រូវបានផ្អាកពីការងារពេញមួយរយៈពេលនៃការបិទនេះ ហើយបុគ្គលិក ៩៥ភាគរយដែលនៅសល់នឹងនៅតែបំពេញកាតព្វកិច្ច ប៉ុន្តែនឹងធ្វើការដោយគ្មានប្រាក់ឈ្នួលរហូតដល់ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) ទទួលបានមូលនិធិ។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm