ប្រតិបត្តិករទេសចរណ៍អរគុណចំពោះរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់ដំណាច់ឆ្នាំ២០២៦

2026/02/17 07:41:28 pm        210

ប្រតិបត្តិករទេសចរណ៍ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្ដេចមបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យឯកជន បាន​បន្ត​ផ្តល់​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ចំពោះ​សហគ្រា​ស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈពួកគាត់សង្ឃឹមថា ប្រមុខរដ្ឋាភិបាលនឹងពង្រីកវិសាលភាព ការលើក​ទឹក​ចិត្ត​ពន្ធដារ ​ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ប្រកាស​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុង​គោល​បំណង​ផ្តល់​ការ​លើក​ទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាន ​និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍។

ប្រធានសមាគមមគ្គុទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានប្រាប់ BTV ថា ការលើកលែង​ពន្ធដារ ​សហគ្រាសក្នុងវិស័យទេសចរណ៍ នាពេលនេះ នឹងជួយ​សម្រាល​បន្ទុក​ពួក​គាត់​បាន​មួយ​កម្រិត ​ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបន្តអាជីវកម្មរបស់ខ្លួន បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ។

បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏​ប្រពៃរបស់ប្រមុខរដ្ឋាភិបាល ដែលបាន​បន្ត​អនុ​គ្រោះទៅ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយលោកបណ្ឌិត សង្ឃឹមថា ការលើកលែងនេះ នឹងអនុវត្តនៅ​មូលដ្ឋាន​សក្តា​នុ​ពល​ទេសចរណ៍ផ្សេងទៀត ដូច រាជធានីភ្នំពេញ, ទេសចរណ៍តំបន់ឆ្នេរ និងតំបន់ផ្សេងៗទៀត។

សូមបញ្ជាក់ថា ការលើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​សហ​គ្រាស​ក្នុង​វិស័យ​ទេស​ចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុងខេត្តសៀមរាប បានអនុវត្តគិតចាប់ពីខែមករា ឆ្នាំ២០២៦ ដល់ដំណាច់ ខែធ្នូ ឆ្នាំ​២០២៦​។ ការលើកទឹកចិត្តពន្ធដារ រួមមាន ៖ ទី១- លើកលែង​ការ​បង់ពន្ធ​អាករ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២៦។

ទី២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ដែល​សហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​ពន្ធ​សម្រាប់​កាត់​កង​ជា​មួយ​ពន្ធ​លើ​ប្រាក់ចំណូលប្រចាំ និង ទី៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់​ការិយ​បរិច្ឆេទ​ឆ្នាំ​២០២៦៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm