ពលរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចសម្តេចធិបតីនៅអាមេរិក និងអឺរ៉ុប គឺ​ជា​ស្ពាន​ឆ្ពោះ​ទៅ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយសន្តិវិធី

2026/02/17 09:42:00 pm        179

ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសជឿជាក់ថា ដំណើរទស្សកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅអាម៉េរិក និងអឺរ៉ុប នឹងធ្វើពិភពលោក​កាន់​តែ​ចាប់​អារម្មណ៍​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដែលអាចជួយបញ្ចេញសំឡេងអន្តរាគមន៍ដោះស្រាយជម្លោះនេះដោយសន្តិវិធី ដែល​កម្ពុជា​ប្រាថ្នា​ចង់បាន។

តាមរយៈវីឌីអូឃ្លីបដែលBTVទទួលបាននៅថ្ងៃទី១៧ខែកុម្ភៈនេះ លោក ហ៊ន វណ្ណនាដ ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញ​ចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក គឺជាការ​លើក​ស្ទួយ​កិត្តិយស​ប្រទេស​កម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ ជាពិសេសនឹងធ្វើឲ្យថ្នាក់​ដឹកនាំ​ពិភព​លោក​ចាប់​អារម្មណ៍​ជម្លោះ​ព្រំដែនក​ម្ពុជា-ថៃ ដែលប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា។

លោក ដាំ ភិរម្យ ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកាណាដា បានលើកឡើងដែរថា តាមរយៈ​កិច្ច​ប្រជុំ​នេះ​លោកមានជំនឿយ៉ាងមុតមាំលើការដឹកនាំប្រកបដោយឆន្ទៈ ទស្សនៈវិស័យ និងការ​ទទួល​ខុស​ត្រូវ​របស់សម្តេច ធិបតី ក្នុងការបន្តថែរក្សាសន្តិភាព ស្ថិរភាព និងការដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដោយសន្តិវិធី។

គួរបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាលកម្ពុជាចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេស​បែលហ្សិក ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        200
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm