សង្គមស៊ីវិល និងបក្សនយោបាយមានសុទិដ្ឋិនិយមថា ទស្សនកិច្ចសម្តេចធិបតីនៅអាមេរិក និង​អឺរ៉ុប បានពង្រីកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងទាញប្រយោជន៍សេដ្ឋកិច្ចសម្រាប់ជាតិ

2026/02/17 09:52:19 pm        191

អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបានបង្ហាញសុទិដ្ឋិនិយមថា ដំណើរ​ទស្សន​កិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃ​ក្រុម​ប្រឹក្សា​សន្តិភាព ដែលនឹងប្រ ព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ និងទស្សនកិច្ចនៅអឺរ៉ុប នឹង​ជួយ​ពង្រីក​មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងទាក់ទាញប្រយោជន៍សេដ្ឋកិច្ច។

លោក រ៉ែន អាទិត្យសិលវតា អនុប្រធានសហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សាសន្តិភាព និងទស្សនកិច្ចនៅអឺរ៉ុប គឺមានសារសំខាន់សម្រាប់​ប្រទេស​កម្ពុជា​ដែលផ្តោតលើ រឿងពីរធំៗ ទី១. សន្តិ ភាព និងទី២. កត្តាសេដ្ឋកិច្ច។ ហើយប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុងតែគិត គូរជាចាំបាច់ទៅលើកត្តាការ ពារឲ្យបាននូវសន្តិភាព។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងថា ដំណើរ​ទស្សន​កិច្ច​របស់​សម្តេចធិបតីទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព គឺជាប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​។ ​ដូច្នេះដំណើរ ទស្សនកិច្ចនេះ គឺទទួលបាននៅផលចំណេញពីរ ទី១. ការពង្រឹង​ចំណង​មិត្តភាព​ ការទំនាក់ទំនងផ្នែកការទូត និងនិយោបាយជាមួយប្រទេសមហាអំណាច និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប និងទី២. ការសហការផ្នែកសេដ្ឋកិច្ច គឺទាក់ទាញការវិនិយោគ​ចូល​មកក្នុង​ប្រទេស​កម្ពុជា ​បង្កើនចំណងមិត្តភាព ការទូត និងនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាក​ចេញ​ពីប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋ​​អាម៉េរិក​៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm