ក្រុមសិទ្ធិមនុស្សជិត ៧០ក្រុម បានរិះគន់ខ្លាំងៗលើគោលនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប

2026/02/17 02:52:40 pm        80

កាលពីថ្ងៃចន្ទ (១៦ កុម្ភៈ) សមាគម និងក្រុមសិទ្ធិមនុស្សចំនួនជិត ៧០ ក្រុម បានចេញការរិះគន់របស់ពួកគេចំពោះកំណែទម្រង់របស់សហភាពអឺរ៉ុប លើការធ្វើអន្តោប្រវេសន៍ដែលកំពុងស្ថិតក្រោមការពិចារណារបស់សភាអឺរ៉ុប ដោយប្រៀបធៀបវិធានការនេះទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump និងអំពាវនាវឱ្យក្រុមមន្ត្រីបោះបង់ចោលសេចក្ដីព្រាងច្បាប់នេះ។

សមាគមជាច្រើន រួមទាំងក្រុមសិទ្ធិមនុស្សអឺរ៉ុប បាននិយាយក្នុងលិខិតមួយថា «ការគំរាមកំហែងនេះគឺជាការពិតនិងភ្លាមៗ» ដោយសម្តែងក្ដីបារម្ភពីការឆ្មក់បង្រ្កាបរបស់នគរបាលលើទីសាធារណៈ និងឯកជន និងការកំណត់ទម្រង់ជាតិសាសន៍។ ពួកគេព្រមានថា៖ វិធានការនេះចង់បង្ខំរដ្ឋជាសមាជិកឱ្យ «តាមរកឱ្យឃើញ» នូវមនុស្សដែលគ្មានឯកសារ ដែលនឹងប្រែក្លាយទីកន្លែងប្រចាំថ្ងៃ និងសេវាសាធារណៈ ទៅជាឧបករណ៍នៃការអនុវត្តច្បាប់អន្តោប្រវេសន៍ តាមបែបទីភ្នាក់ងារ ICE របស់អាមេរិក។

រដ្ឋបាលលោក Trump បានបង្កើនកិច្ចប្រឹងប្រែងដើម្បីនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ដែលគ្មានឯកសារចេញពីសហរដ្ឋអាមេរិក។ ប៉ុន្តែការឆ្មក់ចូលបង្រ្កាប និងឆែកឆេរដោយមន្ត្រីប្រដាប់អាវុធពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) និងភ្នាក់ងារផ្សេងទៀត បានបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុងនានាទូទាំងប្រទេស ហើយក៏បាននាំឱ្យមានការបង្ក្រាបដោយហិង្សាផ្សេងទៀត។

កាលពីសប្ដាហ៍មុន សមាជិកសភាអឺរ៉ុប បានអនុម័តចំណាត់ការផ្លាស់ប្តូរប្រព័ន្ធសិទ្ធិជ្រកកោនរបស់ប្លុកនេះ ដែលបើកផ្លូវសម្រាប់ការបដិសេធសិទ្ធិជ្រកកោនឆាប់រហ័ស និងលទ្ធភាពនៃការផ្ទេរអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសដែលពួកគេមានទំនាក់ទំនងតិចតួចឬគ្មានទំនាក់ទំនងសោះ។ ជំហាននេះគូសបញ្ជាក់ពីកំណើននៃគំនិតប្រឆាំងអន្តោប្រវេសន៍ទូទាំងប្លុកអឺរ៉ុប ក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ៕

អត្ថបទដែលទាក់ទង

អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់
2026/04/08 09:11:42 pm        1
អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក
2026/04/08 08:44:52 pm        2
អនុប្រធានាធិបតីអាមេរិក លោក Vance បញ្ជាក់ថា ជម្លោះអ៊ុយក្រែន គឺ «ពិបាកដោះស្រាយបំផុត»
2026/04/08 08:33:44 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់

2026/04/08 09:11:42 pm
​អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក
2026/04/08 08:44:52 pm
​ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
2026/04/08 08:42:05 pm
​អនុប្រធានាធិបតីអាមេរិក លោក Vance បញ្ជាក់ថា ជម្លោះអ៊ុយក្រែន គឺ «ពិបាកដោះស្រាយបំផុត»
2026/04/08 08:33:44 pm
​លោក Trump ប្រាប់ថា គ្មានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ទេ និងសន្យាដាក់ពន្ធ ៥០% លើអ្នកផ្គត់ផ្គង់អាវុធ
2026/04/08 08:23:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am