អាជ្ញាធរខេត្តសៀមរាបជំរុញពលរដ្ឋដាំបន្លែតាមផ្ទះ ដើម្បីជួយសម្រួលជីវភាព កាត់​បន្ថយ​ធ្វើ​ចំណាក​ស្រុក

2026/02/17 10:07:22 pm        191

អាជ្ញាធរស្រុកប្រាសាទបាគង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យដាំបន្លែតាមផ្ទះឱ្យបានច្រើន ដើម្បី ជួយ​សម្រួល​ជីវភាព និងកាត់បន្ថយការធ្វើចំណាកស្រុក ខណៈដែល​បន្លែ​គ្រប់​ប្រភេទ​មាន​ទីផ្សារ​ល្អ និងជាគំរូដ៏ល្អក្នុងការបង្កើត «សហគមន៍បៃតង» នៅតាមភូមិ សាលារៀន និងវត្ដអារាម។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានមានប្រសាសន៍ថា ការ​ដាំ​បន្លែ​ជាមុខរបរដ៏សំខាន់មួយបន្ទាប់ពីដំណាំស្រូវ ដែលកសិករ​មួយ​ចំនួន​ក្នុង​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា​កំពុង​តែ​ពេញ​និយមធ្វើការដាំដុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោកបន្ដថា ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែ​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​ក្នុង​គ្រួសារ​មាន​សុខភាពល្អ។ នៅរដូវប្រាំងនេះ ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីនៅជុំវិញ​ផ្ទះ​ឱ្យ​អស់​លទ្ធភាព​របស់​តាមរយៈ ការដាំដុះគ្រប់ប្រភេទ ខណៈដែលការដាំបន្លែជាលក្ខណៈគ្រួសារ គឺ​ជា​សកម្ម​ភាព​កសិកម្មដ៏សំខាន់ ដែល ជួយឱ្យពលរដ្ឋ​កម្ពុជា​ទទួល​បាន​បន្លែ​សុវត្ថិភាព​សម្រាប់​ហូប​ចុក​កាត់បន្ថយការចំណាយ និងបង្កើតចំណូលបន្ថែម ជាពិសេស កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​។ លោក​បន្ដថា តាមរយៈការដាំដុះចម្រុះ និងការប្រើប្រាស់ដីធ្លី​ឱ្យ​អស់​លទ្ធភាព​តាម​រយៈ​ការ​កែច្នៃ​ទីធ្លា​មុខ​ផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល មិនត្រឹមតែអាច​ធ្វើ​កសិកម្ម​ដាំ​ដុះ​បន្លែ​ច្រើន​មុខ​សម្រាប់​ទុក​លក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យ​គាត់​អាច​ទុក​បរិភោគ​បន្លែ​ធម្មជាតិ​ក្នុង​ក្រុមគ្រួសារថែមទៀត។បើតាមលោក សូរ ប្លាតុង ការដាំត្រឹមតែរយៈពេលមួយខែ ដូច​បន្លែ ​ស្ពៃ ត្រកួន ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ សណ្តែ អាចទទួលផល ។

លោក សាយ តុម ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា សកម្មភាពដាំដុះនេះ គឺជាការចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​តាម​ការ​ផ្ដួច​ផ្ដើម និងបំផុសចលនារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល​ជា​និច្ច​កាល​តែង​តែជំ​រុញឱ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍។ ចលនា​នេះ គឺដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ, ធានា​សន្តិសុខស្បៀង បង្កើនបរិមាណបន្លែសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេស ការ​លើក​កម្ពស់សុខុមាលភាព តាមរយៈទទួលបានបន្លែស្រស់ៗ និងមាន​ជីវជាតិ​សម្រាប់​ការ​ហូប​ចុក​ផង ​និងជាគំរូដ៏ល្អក្នុងការបង្កើត "សហគមន៍បៃតង"នៅតាមភូមិ និងនៅតាមវត្តអារាម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm