សម្ព័ន្ធអារ៉ាប់ថ្កោលទោសការសម្រេចចិត្តចុះបញ្ជីដីធ្លីនៅតំបន់វេសបែងរបស់អ៊ីស្រាអែល

2026/02/17 10:38:19 pm        179

សម្ព័ន្ធអារ៉ាប់ (AL) បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការចុះបញ្ជីតំបន់មួយចំនួននៃតំបន់វេសបែង (West Bank)ជា «ទ្រព្យសម្បត្តិរដ្ឋ» គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចស្របច្បាប់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្ព័ន្ធអារ៉ាប់បានថ្កោលទោសចំពោះការសម្រេចរបស់អ៊ីស្រាអែល «ដោយពាក្យសម្តីធ្ងន់ៗ» ដោយនិយាយថា ជំហាននេះ គឺជា «វិធានការឯកតោភាគីដែលគ្មានប្រសិទ្ធភាព» ដែលមានគោលបំណងដាក់ចេញនូវការពិតថ្មីៗជាក់ស្តែង និងបម្រើជាជំហានត្រៀមឆ្ពោះទៅការដាក់បញ្ចូលទឹកដីប៉ាឡេស្ទីន ជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល។ 

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការដាក់បញ្ចូលគោលនយោបាយនៃសកម្មភាពតាំងទីលំនៅខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពនៃការសម្រេចបាននូវសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

សម្ព័ន្ធអារ៉ាប់បានព្រមានថា ការបន្តគោលនយោបាយទាំងនេះ នឹងធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ដែលនាំឲ្យមានអំពើហិង្សា និងអស្ថិរភាពបន្ថែមទៀត ដោយអំពាវនាវឲ្យមានអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានអនុម័តផែនការមួយ ដើម្បីចុះបញ្ជីដីធ្លីនៅតំបន់វេសបែង ជា «ទ្រព្យសម្បត្តិរដ្ឋ» ជាចំណាត់ការមួយដែលអាចពង្រឹងការអះអាងទាមទាររបស់អ៊ីស្រាអែល និងសម្រួលដល់ការពង្រីកការតាំងទីលំនៅ។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ផែនការនេះ ដែលបានដាក់ជូនដោយរដ្ឋ    មន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yariv Levin និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        142
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        183
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm