ក្រសួងការងារកំពុងបន្តផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋនៅតាមខេត្ត ខណៈ​បាន​ធ្វើ​ជិត​៦០០​លើក​ហើយ

2026/02/17 10:46:07 pm        286

គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​រៀប​ចំ​វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ៥៩៣លើក ដោយ​បាន​នាំយក​ឱកាស​ការងារ​ជាច្រើន​កន្លែង​ផ្សព្វ​ផ្សាយ​ជូន​ដោយ​ផ្ទាល់​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និងអ្នកស្វែងរកការងារធ្វើ ខណៈនៅឆ្នាំនេះក្រសួ​ង​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​ដល់​ពលរដ្ឋនៅតាមមូដ្ឋានបណ្ដាខេត្តជាបន្តបន្ទាប់ទៀត។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកា​ការងារ ​សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំ​ឡើង​ជា​រៀង​រាល់​ចុង​សប្តាហ៍​នៅ​ទូទាំងប្រ​ទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែល​ជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ក្នុង​ស្រុក​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្នុងឱកាសចុះផ្សព្វផ្សាយការងារ និងអត្ថប្រយោជន៍ផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងអតីត​ពលករ​នៅ​ខេត្ត​ក្រចេះ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើស​រើស​ការងារ​ក្នុង​ស្រុក ​គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួល​បាន​ការ​គាំពារ​ពី​រាជ​រដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាន​នៅ​ជិត​ក្រុម​គ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរ​ជាង​ការ​​ងា​រ​នៅ​ក្រៅ​ប្រទេស​ដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

ឯកឧត្តម​ បានបន្តថា ក្រៅពីទទួលបានការងារធ្វើ កម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែល​ទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា ការពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ដៃ​គូ​របស់ ប.ស.ស. ដោយឥតគិតថ្លៃ ហើយប្រសិនបើមានគ្រោះថ្នាក់ការងារ ពលរដ្ឋ​ដែល​ជា​សមាជិក ​ប.ស.ស. នឹងទទួលបានការការពារ និងតាវកាលិក (អត្ថប្រយោជន៍) ពី ប.ស.ស.។ ម្យ៉ាង​ទៀត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ជរា សម្រាប់​ធានា​ប្រាក់​ចំណូល​ដូច​មន្ត្រី​រាជ​ការដែរ។

ឯកឧត្តម ម៉ុល វិបុល ក៏បានលើកទឹកចិត្ត​ឱ្យ​យុវជន​ចុះឈ្មោះចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស ​និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាការយក​ចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ បន្ថែមពី​លើនេះ គឺដើម្បីជួយបង្កើនសមត្ថភាពក្នុងរយៈពេលខ្លី និងងាយស្រួល​ទទួល​បាន​ឱកាស​ការងារ ​ជាមួយនឹងប្រាក់ចំណូលសមរម្យនាពេលអនាគត។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​មាន​បំណង​ចង់​ស្វែងរកការងារ ជាពិសេសអតីតពលករដែលខកខានមិនបានចូលរួមវេទិកាការងារ អាច​ទំនាក់​ទំនងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទ ៧​ថ្ងៃ​ក្នុង​មួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយឥតគិតថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm