ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ៖ តម្រូវការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម​នឹង​ហក់​​ឡើង​​ដល់ ១,២ម៉ឺនក្បាលក្នុងមួយថ្ងៃ

2026/02/17 11:03:18 pm        403

នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់លើទីផ្សារ នឹងហក់ឡើងពីប្រមាណ ១ម៉ឺនដល់ ១,២ពាន់ក្បាលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ២០ភាគរយ ខណៈ​ដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទូច បើធៀបទៅនិងថ្ងៃធម្មតា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន ​ស្តីពីកា​រចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ និង​ការ​ផ្គត់ផ្គង់​សាច់​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពី​ណៃចិន-វៀតណាម នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វឃើញថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការចិញ្ចឹមជ្រូកមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុង​នោះ​ក្រៅ​ពី​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមបែបឧស្សាហកម្មជាច្រើនកន្លែង ប្រកប​ដោយ​ស្តង់​ដារ ឆ្លើយតបដល់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

លោកបន្តថា ចំពោះការផ្គត់ជ្រូករស់ និងសាច់ជ្រូកលើទីផ្សារវិញឃើញថា នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្ពុជាបានផ្គត់ផ្គង់តម្រូវ សាច់លើទីផ្សារ ជាពិសេសសាច់ជ្រូក និងមាន់ជាដើម បាន​ឆ្លើយ​តប​គ្រប់​គ្រាន់​ទៅ​និងតម្រូវការទីផ្សារ គឺបានជំនួសការនាំចូលទាំងស្រុង ជាក់ស្តែងការ​ផ្គត់​ផ្គង់​ជ្រូក​រស់​ថ្ងៃ​ធម្មតា​ មានតម្រូវការក្នុងរង្វង់ ៩ពាន់ទៅ ១ម៉ឺនក្បាល ដោយ​ឡែក​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ចិន និងវៀតណាម នៅក្នុងឆ្នាំ២០២៦ តម្រូវការជ្រូករស់អាចហក់ឡើងពី ១ ម៉ឺន ដល់ ១,២ ម៉ឺនក្បាល ចំណែកតម្លៃសាច់នៅលើទីផ្សារ អាចប្រែប្រួលបន្តិចបន្ទួច ស្រប​ពេល​តម្លៃ​មាន់​កសិកម្ម ​លក់ទៅឱ្យឈ្មួញកណ្តាល (មាន់រស់) បានធ្លាក់ថ្លៃយ៉ាងគំហុក ដោយក្នុង១គីឡូ ក្រាម មាន​តម្លៃមិ​នដល់ ៤ ពាន់រៀលនោះឡើយ។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វ លើកឡើងឱ្យដឹងក្នុងពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៥, កម្ពុជា​មាន​សត្វសរុបចំនួនជិត ៦៩ លានក្បាល ក្នុងនោះជ្រូកមានចំនួនជាង ៤,៦ លានក្បាល កើន​ឡើង​ជាង ១៤% ធៀបនឹងឆ្នាំ២០២៤ ចំណែកបក្សី មានចំនួនជិត ៦១ លានក្បាល ថយចុះ ១,៣% ធៀបនឹង ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ កម្ពុជាអាចផ្គត់ផ្គង់សាច់បានចំនួន ៩៨% ស្មើនឹង ៣៣១ ពាន់តោន ដែលតម្រូវការជាក់ស្តែងចំនួន ៣៣៨ ពាន់តោន។ តាមការគណនាតម្លៃសត្វ និង​ផលិត​ផលសត្វនេះ មានតម្លៃប្រមាណជា ១ ៨០៦ លានដុល្លារ ក្នុងនោះតម្លៃផលិតផលសត្វ នៅ​សត្តឃាតដ្ឋាន ប្រមាណជា ១ ៣៦០ លានដុល្លា ស៊ុតបក្សី និងទឹកដោះប្រមាណជា ២០៣ លាន​ដុល្លារ និងបាននាំចេញសត្វ និង ផលិតផលសត្វបានប្រមាណជា ២៤៣ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm