មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ រួមទាំងក្មេងៗ ៤នាក់ផងដែរ នៅក្នុងការរីករាលដាលឆ្លងជំងឺរលាកថ្លើមសង្ស័យនៅរដ្ឋភាគខាងជើង Haryana ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ។
ក្រុមគ្រូពេទ្យ បានបង្កើតជំរំវេជ្ជសាស្រ្តនៅក្នុងភូមិ ហើយនិងធ្វើតេស្តឈាម និងពិនិត្យសុខភាពប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ករណីថ្មី និងគ្រប់គ្រងការឆ្លងជំងឺរលាកថ្លើម ។
លោក Arti Singh Rao គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Haryana និយាយថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ រួមទាំងក្មេងៗ ៤នាក់ផងដែរ ។ ក្រោយករណីស្លាប់មនុស្សនេះ ពួកយើងបានចាប់ផ្តើមបន្ទាន់ការស៊ើបអង្កេត ដើម្បីរកមើលថាតើករណីឆ្លងជំងឺរលាកថ្លើម មានការកើនឡើងដែរឬទេនៅក្នុងភូមិ ។ លោកបន្តថា ពួកយើងបានពិនិត្យមើលលទ្ធភាពនៃការឆ្លង ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីសុខភាព កំពុងតានដានស្ថានភាព និងធ្វើការត្រួតពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋនៅតាមផ្ទះក្នុងភូមិ ៕