អ៊ីរ៉ង់អះអាងថា គោលការណ៍ណែនាំត្រូវបានឯកភាពជាមួយអាមេរិកនៅឯការចរចានុយក្លេអ៊ែរ

2026/02/18 03:48:13 pm        114

អ៊ីរ៉ង់បាននិយាយថា ខ្លួនបានឈានដល់ការយោគយល់គ្នាជាមួយសហរដ្ឋអាមេរិកលើ «គោលការណ៍ណែនាំ» សំខាន់ៗ ដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ថ្លែងបន្ទាប់ពីការចរចាដោយប្រយោលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបន្ថែមថា នៅមានការងារជាច្រើនដែលត្រូវធ្វើ ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថាវឌ្ឍនភាពត្រូវបានធ្វើឡើង។

លោក Badr Albusaidi រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូម៉ង់ បាននិយាយថា ការចរចាបានបញ្ចប់ដោយវឌ្ឍនភាពល្អ ឆ្ពោះទៅរកការកំណត់គោលដៅរួម និងបញ្ហាបច្ចេកទេសពាក់ព័ន្ធ។ 

កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីការគំរាមកំហែងដោយយោធារបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដ៏សាហាវរបស់ខ្លួនលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកជឿថាអ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនសង្ស័យថា អ៊ីរ៉ង់កំពុងឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាអ្វីដែលទីក្រុងតេអេរ៉ង់តែងតែបដិសេធ។

មុនការចរចានៅថ្ងៃអង្គារ១៧កុម្ភៈសប្ដាហ៍នេះ នៅឯលំគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូម៉ង់នៅស្វីស អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ទីក្រុង Washington ធ្លាប់បានបង្ហាញថា ខ្លួនក៏ចង់ពិភាក្សាបញ្ហាផ្សេងៗផងដែរ ដូចជា ការអភិវឌ្ឍន៍មីស៊ីលរបស់អ៊ីរ៉ង់ជាដើម៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        6
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm