អ៊ីស្រាអែល៖ រដ្ឋមន្ត្រីការបរទេស លោក Saar នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump

2026/02/18 06:21:54 pm        100

រដ្ឋមន្ត្រីការបរទេស លោក Gideon Saar នឹងតំណាងឱ្យអ៊ីស្រាអែលនៅក្នុងកិច្ចប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោន។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បានអំពាវនាវដល់ក្រុមប្រឹក្សាដែលទើបបង្កើតថ្មីឱ្យដាក់សម្ពាធលើអ៊ីស្រាអែល បញ្ឈប់អ្វីដែលខ្លួនពណ៌នាថាជាការរំលោភបំពានបទឈប់បាញ់ដែលកំពុងបន្តនៅតំបន់ហ្កាហ្សា។

ក្រុមប្រឹក្សាសន្តិភាព ដែលលោក Trump ជាប្រធាន ដំបូងឡើយត្រូវបានរៀបចំដើម្បីតាមដានបទឈប់បាញ់នៅតំបន់ហ្កាហ្សានិងការកសាងឡើងវិញដែនដីនេះក្រោយពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ប៉ុន្តែគោលបំណងរបស់វា បានប្រែក្លាយទៅជាការដោះស្រាយជម្លោះអន្តរជាតិគ្រប់ប្រភេទ បង្កឱ្យមានការព្រួយបារម្ភថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បង្កើតគូប្រជែងជាមួយអង្គការសហប្រជាជាតិ។

ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Saar នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជាលើកដំបូងនៅថ្ងៃពុធនេះ និងនៅថ្ងៃព្រហស្បតិ៍ ដោយលោក «នឹងតំណាងឱ្យអ៊ីស្រាអែលនៅក្នុងសម័យប្រជុំបើកក្រុមប្រឹក្សា ដឹកនាំដោយលោក Trump នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាកន្លែងដែលលោកនឹងបង្ហាញជំហររបស់អ៊ីស្រាអែល»។

ដំបូងឡើយ ត្រូវបានគេរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អាចនឹងចូលរួមការជួបប្រជុំនេះ ប៉ុន្តែការិយាល័យរបស់លោកបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងមិនចូលរួមទេ។ មុនកិច្ចប្រជុំ អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន បានជំរុញសមាជិកក្រុមប្រឹក្សា «ឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យការកាន់កាប់របស់អ៊ីស្រាអែល បញ្ឈប់ការរំលោភបំពានរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm