ភ្ញៀវទេសចរជិត ៣ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងថ្ងៃទី១​នៃ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន

2026/02/18 06:43:01 pm        147

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣ម៉ឺននាក់ បានមកសម្រាកលម្ហែនៅខេត្តកំពត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។ ភ្ញៀវជាតិ និងអន្តរជាតិថាខេត្តកំពតស្អាត សម្បូរ​កន្លែងដើរលេង សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងសុវត្ថិភាពល្អ អនាម័យ​ស្អាត​ ខណៈដែលមន្ត្រីជំនាញថាចូលឆ្នាំចិនថ្ងៃទី១នេះ ភ្ញៀវកើនឡើងជាងឆ្នាំមុន។

ទេសចរ​ជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឲ្យដឹងថា ទោះកម្ពុជា​មាន​បញ្ហា​ព្រំដែន​ក៏​ពិត​មែន​ ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍នៅតែបន្ត លំហូរភ្ញៀវកាន់តែល្អឡើង ពិសេស​ខេត្ត​កំពត​ក្រោម​ការ​ដឹក​នាំរ​បស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មី​ៗ​ជា​ច្រើន​បាន​លេច​ចេញ​រូបរាងជាបន្តបន្ទាប់ ធ្វើឲ្យទេសចរមកលេងកាន់តែច្រើន។ ជាក់ស្តែងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជនជាតិចិនថ្ងៃទី១នេះ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ថា​ ពួក​គេ​រីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគេមិនព្រួយ​បារម្ភ​រឿង​សុវត្ថិភាព​នោះ​ទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។

ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថានៅថ្ងៃទី១ នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិចិន វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​កម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និង​ក្រុង​កំពត​សរុប​ចំនួន​២៩ ៨៧៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួន​ភ្ញៀវ​ថ្ងៃទី១នេះ កើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ១ ៧០០០នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងា​រ​មន្ទីរ​តែង​តែ​បាន​ចុះ​តាម​រមណីយ​ដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និង សេវា​ស្នាក់​នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ផ្តោតសំខាន់​លើ​ការងារ​បដិ​សណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណា​ដើម្បី​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃមុខទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm