វិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ កំពុង​មានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​រាប់​ពាន់​កន្លែង

2026/02/18 06:58:06 pm        192

វិស័យ​សេវាកម្ម ជាពិសេសវិស័យទេសចណ៍នៅកម្ពុជា កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​រាប់​ពាន់​កន្លែង​នា​​ពេលនេះ ខណៈអ្នកប្រកបរបរ ក្នុងវិស័យនេះ ក៏កំពុងត្រូវការបុគ្គលិកជំនាញជាចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងកំណើនភ្ញៀសទេសចរ និងតម្រូវការទីផ្សារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានប្រាប់ BTVថា រាជរដ្ឋាភិបាល​កម្ពុជា បានទទួលស្គាល់សក្ដានុពលនៃឧស្សាហកម្មទេសចរណ៍ថា ជាប្រភពនៃ​កំណើន​សេ​ដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ហើយ​វិស័យបដិសណ្ឋារកិច្ច គឺជាវិស័យសេវាកម្មដែលផ្តោតលើការផ្តល់ភាពកក់ក្តៅ ការស្នាក់នៅ ការ​ហូបចុក និងការកម្សាន្តជូនភ្ញៀវទេសចរ។ វិស័យនេះ រួមមាន សណ្ឋាគារ និងការស្នាក់នៅ, ភោជនីយ​ដ្ឋាន និងសេវាកម្មម្ហូបអាហារ ជាដើម។

លោកបន្តថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានតម្រូវការកម្លាំងពលកម្មប្រមាណ ៣ពាន់​នាក់ ហើយឱកាសការងារនៅមានជាច្រើនកន្លែងទៀត។ គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ក្រសួង​ការងារ បានបណ្តុះបណ្តាលជំនាញដល់សិស្សបានចំនួន ៣ម៉ឺននាក់ (ស្រី្តជាង ២ពាន់​នាក់​) ​នៅក្នុងវិស័យទេសចរណ៍។ ក្នុងចំណោមនោះ សិស្សបញ្ចប់ការសិក្សាមានចំនួនជាង ១ម៉ឺន​នាក់ និងអ្នកទទួលបានការងារធ្វើមានប្រមាណជា ៧ពាន់ ៦រយនាក់។

ចំណែកលោកស្រី ជា ម៉ា ឡែន ម្ចាស់ភោជនីយដ្ឋាន «ល្បាប់» បានពន្យល់ថា វិស័យនេះ​ត្រូវ​ការ​បុគ្គលិក​ជំនាញ​ជាចាំបាច់ ដែលជាផ្នែកមួយ​នៃ​ការ​ទាក់​ចិត្ត​អតិថិជន​មក​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋានរបស់លោកស្រី។ ដោយសារលោកស្រី មានបទពិសោធន៍​លើ​វិស័យ​បដិ​សណ្ឋារ​កិច្ច​ប្រ​មាណ​១០ឆ្នាំ សម្រាប់បុគ្គលិកនៅ«ល្បាប់» គឺភាគច្រើនទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពី​លោក​ស្រី​ផ្ទាល់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានសហគ្រាសជាង ៣ម៉ឺន ៨ពាន់​សហ​គ្រាស​ បាននិងកំពុងផ្តល់ការងារសរុបប្រមាណ ៦៦ម៉ឺននាក់។ ដោយឡែក ក្នុងផ្នែក ភោជនីយ​ដ្ឋាន ​និងផ្ទះសំណាក់ មានសហគ្រាសប្រមាណ ៥ពាន់ ៥រយ សហគ្រាស បានផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ ៩ម៉ឺននាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm