តម្លៃប្រេងបាត់បង់ជំហរដោយសារក្តីសង្ឃឹមថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងថយចុះ

2026/02/18 07:24:06 pm        87

សន្ទស្សន៍តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធ (១៨ កុម្ភៈ) នេះ ខណៈដែលកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានវឌ្ឍនភាពល្អមួយចំនួនន ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការបន្ធូរភាពតានតឹងទ្វេភាគី និងកាត់បន្ថយហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ពីបណ្ដាប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា។

សន្ទស្សន៍ប្រេងឆៅ Brent បានធ្លាក់ចុះ ៣សេន ឬ ០,០៤% មកនៅត្រឹម ៦៧,៣៩ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកលទៀបភ្លឺថ្ងៃពុធនេះ ខណៈដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥សេន ឬ ០,០៨% មកនៅត្រឹម ៦២,២៨ដុល្លារ។

ការបាត់បង់ជំហររបស់តម្លៃប្រេង កើតឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បាននិយាយថា អ៊ីរ៉ង់ និងអាមេរិក បានឈានដល់ការយោគយល់គ្នាកាលពីថ្ងៃអង្គារ លើ «គោលការណ៍ណែនាំ» សំខាន់ៗក្នុងកិច្ចចរចា ដែលមានបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏យូរអង្វែងរបស់ភាគីទាំងពីរ ប៉ុន្តែបែបនេះក៏មិនមែនមានន័យថា កិច្ចព្រមព្រៀងមួយនឹងកើតឡើងឆាប់ៗនោះទេ។

ក្រុមអ្នកវិភាគនៅប្រុងប្រយ័ត្នអំពីភាពអាចប្រែប្រួលនៃវឌ្ឍនភាពចុងក្រោយនេះ។ លោក Tony Sycamore អ្នកវិភាគទីផ្សារនៅស្ថាប័ន IG បាននិយាយក្នុងកំណត់ចំណាំមួយទៅកាន់អតិថិជនថា៖ «ខណៈដែលវឌ្ឍនភាពដ៏មានអត្ថន័យមួយ នឹងអាចបន្ធូរភាពតានតឹងភូមិសាស្ត្រនយោបាយ និងអាចជំរុញការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ ប៉ុន្តែទីផ្សារនៅតែសង្ស័យថា លទ្ធផលនេះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ»។ ក្រុមហ៊ុនប្រឹក្សាយោបល់នយោបាយ Eurasia Group បាននិយាយក្នុងកំណត់ចំណាំមួយកាលពីថ្ងៃអង្គារទៅកាន់អតិថិជនថា ខ្លួនគិតថាមានលទ្ធភាព ៦៥% នៃការវាយប្រហាររបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ នៅចុងខែមេសា ដ៏ឆាប់ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm