មេដឹកនាំអ៊ុយក្រែន Zelenskyy ជំរុញក្រុមអ្នកចរចាអាមេរិក កុំផ្ដល់ជ័យជម្នះឲ្យទៅរុស្ស៊ី

2026/02/18 07:36:48 pm        77

មេដឹកនាំអ៊ុយក្រែន លោក Vlodimir Zelenskyy បាននិយាយថា លោកបានជំរុញក្រុមអ្នកចរចាអាមេរិក កុំឲ្យដាក់សម្ពាធលើរូបលោក ក្នុងការធ្វើសម្បទានដល់រុស្ស៊ី។ លោកបានលើកឡើងបែបនេះ បន្ទាប់ពីកិច្ចចរចាត្រីភាគី លើកទី៣កាលពីថ្ងៃអង្គារ១៧កុម្ភៈនៅទីក្រុងហ្សឺណែវ។ 

ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសារព័ត៌មាន Axios លោក Zelenskyy បាននិយាយថា លោកបានស្នើសុំឱ្យបេសកជនពិសេសលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner កុំបង្ខំរូបលោកឱ្យទទួលយកអ្វីដែលប្រជាជនអ៊ុយក្រែនមើលឃើញថាជា "រឿងមិនជោគជ័យ"។ លោកក៏បានអះអាងផងដែរថា ដើម្បីសន្តិភាពយូរអង្វែង លោក Trump មិនគួរ "ផ្តល់ជ័យជម្នះ" ដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឡើយ។ 

លោក Zelenskyy បានរិះគន់លោក Trump ចំពោះការជំរុញឱ្យអ៊ុយក្រែនធ្វើសម្បទាន។ លោកបានបដិសេធម្តងទៀតនូវការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ី ឱ្យអ៊ុយក្រែនបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះតំបន់ថ្មីទាំងប្រាំរបស់រុស្ស៊ី រួមទាំង Donbass និង Crimea ហើយដកកងទ័ពរបស់ខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Donbass ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ លោកបានអះអាងថា សាធារណជនអ៊ុយក្រែននឹងបដិសេធការប្រគល់ទឹកដី ប្រសិនបើបញ្ហានេះត្រូវបានដាក់ជូនទៅធ្វើប្រជាមតិ។

លោក Zelenskyy បានបន្ថែមថា លោកបានណែនាំក្រុមការងាររបស់លោកឱ្យលើកឡើងពីលទ្ធភាពនៃការជួបជាមួយលោក Putin។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បាននិយាយថា លោក Putin បើកចំហចំពោះកិច្ចប្រជុំទល់មុខគ្នា ប៉ុន្តែមានតែនៅដំណាក់កាលចុងក្រោយនៃការចរចាប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm