ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ស៊ុតគ្រាប់បាល់ជ័យជំនះយ៉ាងអស្ចារ្យឱ្យ Real Madrid យកឈ្នះនៅទឹកដី Benfica ១-០ ជើងទីមួយវគ្គ Play-Off។
ក្រុមទាំងពីរបានមកជួបគ្នានៅវគ្គ Play-Off នេះ បន្ទាប់ពី Benfica យកឈ្នះ Real Madrid ៤-២ នៅប្រកួតចុងក្រោយនៃដំណាក់កាលប្រកួតលីគ។
ក្រោយការចាប់ផ្តើម ក្រុមទាំងពីរក៏ត្រូវជួបគ្នាម្តងទៀត តែលើកនេះមិនមានគ្រាប់បាល់ច្រើនដូចមុនឡើយទោះបីឱកាសជាច្រើនកើតឡើងតែធ្វើមិនបានសម្រេច ជាពិសេសអ្នកចាំទី Anatoliy Trubin ដែលជាអ្នកជួយ Benfica ឡើងមកដល់វគ្គនេះ បានជួយសង្គ្រោះបាល់ជាច្រើន។
គ្រាប់បាល់ជ័យជំនះតែ ១ គ្រាប់គត់កើតឡើងនៅនាទីទី ៥០ ដោយ Vinicius Junior នៅនាទីទី ៥០ តែការប្រកួតក៏ឡើងកំដៅ នៅពេលការអបអរសាទររបស់កីឡាករប្រេស៊ីលរូបនេះក៏មានជម្លោះជាមួយ Gianluca Prestianni ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់កាតលឿង។
Vinicius មិនពេញចិត្ត ជាពិសេសក៏មានការរើសអើងជាតិសាសន៍ដែរនោះ ក៏ដើរចេញពីទីលាន និងតាមដោយមិត្តរួមក្រុមដែលធ្វើឱ្យការប្រកួតត្រូវពន្យា ១០ នាទី។
អ្នកចាត់ការ Benfica លោក Jose Mourinho ចុងម៉ោងក៏ទទួលបានកាតលឿងពីរដងបណ្តេញចេញពីការប្រកួតផងដែរ ដែលមានន័យថាអតីតអ្នកចាត់ការ Real Madrid រូបនេះមិនអាចដឹកនាំការប្រកួតទីពីរបានឡើយនៅថ្ងៃពុធសប្តាហ៍ក្រោយ៕ អត្ថបទ៖ នាង សុភាវុធ
