ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​​​ជាផ្លូវ​ការ​នូវ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ)

2022/03/21 04:25:51 pm        537

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ​(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែល​បាន​សាងសង់រួចរាល់ជាស្ថាពរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។

មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏ សំខាន់ផង​ដែរ។

 

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​​​ជាផ្លូវ​ការ​នូវ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ៖

 

- សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីប្រកាសថា មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ កាន់តែធ្វើទំនើបកម្ម ដោយមានសមត្ថភា ពពិនិត្យ និងព្យាបាលជំងឺកូងីកម្រិតធ្ងន់ៗ ក្នុងនោះមានការវះកាត់ផ្លាស់ប្តូរក្រលៀន និងប្តូរថ្លើមផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទំនើបកម្មមន្ទីរពេទ្យនៅកម្ពុជា កាន់តែល្អប្រសើរ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការចេញដំណើរទៅរកសេវាកម្មពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជាត្រូវបានផ្តល់រហស្សនាម  ជាកងទ័ពអាវស ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដែលសម្តេចចាត់ទុកជារឿងសំខាន់ ហើយគ្រូពេទ្យក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងជានិច្ចដរាបផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាទទួលបានទទួលជ័យជំនះលើសមរភូមិជាច្រើនប្រឆាំងនឹងកូវីដ-១៩ប្រភេទ ក្នុងនោះមានសមរភូមិ អាល់ហ្វា និងឌែលតាជាដើម តែកម្ពុជានៅមិនទាន់អាចយកឈ្នះសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ទាំងស្រុងនៅឡើយទេ ដែលទាមទារអោយយើងត្រូវបន្តប្រយុទ្ធប្រឆាំងជាបន្តទៅទៀត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានវ៉ាក់សាំងច្រើនណាស់ ដែលបម្រុងទុកនៅក្នុងឃ្លាំងរក្សាទុក និងការបញ្ជាទិញជាបន្តបន្ទាប់ ព្រមទាំងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ផងដែរ ដើម្បីប្រើប្រាស់សម្រាប់គាំពារសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបង្កើតសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជន ជារឿងងាយស្រួលនោះទេ អ្វីដែលយើងបារម្ភ  គឺការរក្សានិរន្តរភាពសម្រាប់ការរក្សា ការពារសមិទ្ធផលទាំងនោះទៅវិញទេ ក្នុងនោះក៏មានកៀរគរថវិកា សម្រាប់គាំពារដំណើរមន្ទីរពេទ្យជារឿងចាំបាច់ ដែលទាមទារអោយយើងគិតគូរអោយបានដិតដល់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបបន្តរស់នៅទីនោះ រួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា ប្រជាជនអ៊ុយក្រែនរស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានប្រើថ្នាំបុរាណចិន សម្រាប់ការត្រៀមបង្ការព្យាបាលជំងឺកូវីដ-១៩ រួមទាំងប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលដ៏លំបាក ហើយថ្នាំចិននេះ ក៏ប្រើប្រាស់បានយ៉ាងទូលំទូលាយទូទាំងពិពិភពលោក ជាពិសេសនៅមជ្ឃឹមបូព៌ា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជ័យជំនះលើសមរភូមិប្រឆាំងកូវីដ-១៩របស់កម្ពុជា គឺការប្រើប្រាស់វ៉ាក់សាំង ហើយការប្រើប្រាស់វ៉ាក់សាំងនេះ ត្រូវបានគិតគូរយ៉ាងខ្លាំង ដោយត្រូវចាក់ស្រោចនៅកន្លែងដែលមានកម្រិតឆ្លងខ្ពស់បំផុត ដែលកាលនោះមាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសអោយមានការចូលឆ្នាំថ្មី ប្រពៃណីជាតិ អោយខានតែបាន និងអំពាវនាវដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយទាំងអស់គ្នា។

 

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ៨ និង៤៩នាទី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm