កម្ពុជា រក្សាកំណើនជើងហោះហើរទ្វេទិសជាង១០ភាគរយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍

2026/02/18 09:36:27 pm        203

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅ​ក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទទួលកំណើនជើងយន្តហោះហើរចេញចូលកម្ពុជា ក្នុង​រង្វង់ជាង ១០ភាគរយ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់BTV ថ្ងៃ​ទី​១៨ ខែកុម្ភៈ នេះថា បច្ចុប្បន្ន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ទាំង៣៦ ដែល​បា​នប្រតិបត្តិការបើកជើងហោះហើរចេញចូលកម្ពុជា មានស្ថិរភាព និងរក្សា​កំណើន​ជើង​ហោះ​ហើរ​បាន​ល្អប្រសើរក្នុងនោះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ មាន​ជើង​យន្ត​ហោះហើរ ចេញចូលជិត១០០០ជើង អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួល​ជើង​ហោះហើ​រទ្វេទិស ប្រមាណ៤០០ជើង និងខេត្តព្រះសីហនុ ប្រមាណ៧០ជើង។

ឯកឧត្តម បានឱ្យដឹងបន្តថា ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចរចា និងព្រម ព្រៀង​ជា​មួយក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសអង់គ្លេស សហការ​ជាមួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​នានាទៀត រួមគ្នាផ្សព្វផ្សាយលក់សំបុត្រយន្តហោះ ដឹកជញ្ជូនអ្នកដំណើរ និង​ទេសចរ​ពី​ប្រទេស​អង់គ្លេស​មកប្រទេសកម្ពុជា ។

អ្នកដំណើរអន្តរជាតិ បានលើកឡើងថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលនេះ គឺ​ហាក់មានភាពមមាញឹកខ្លាំង ក្នុងការទទួលជើងហោះចេញចូល។ អ្នកដំណើរទាំងនោះ បាន​សន្យា​ថា​នឹង​ជួយផ្សព្វផ្សាយពីកម្ពុជា ដែលមានទីតាំងទស្សនាច្រើន ពិសេសទិសដៅវិនិយោគ និង​ទេសចរណ៍​នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តតាមដងទន្លេមេគង្គ ជា​ដើម​គឺមានសក្តានុពល និងមានសុវត្ថិភាពល្អប្រសើរ។

របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ២០២៥ តាមអាកាសយដ្ឋាន អន្តរជាតិ​ធំៗទាំង៤នៅកម្ពុជា ទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជិត៧លាននាក់ កើន១៣​ភាគ​រយ ចំនួនជើងហោះហើរទេ្វទិសចេញចូលកម្ពុជា មានប្រមាណជាង៥៨០០០ជើង កើនឡើង​១១​ភាគរយ បើប្រៀបធៀបរយៈដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm