ហ្ស៊កហ្ស៊ីចោទប្រកាន់មូលនិធិដែលមានទំនាក់ទំនងជាមួយ USAID ថា គាំទ្រភាពចលាចលនយោបាយ

2026/02/18 09:58:54 pm        91

រដ្ឋមន្ត្រីការបរទេសហ្ស៊កហ្ស៊ី លោកស្រី Maka Botchorishvili បាននិយាយកាលពីថ្ងៃអង្គារថា មូលនិធិដែលបានបញ្ជូនតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) និងមូលនិធិអន្តរជាតិផ្សេងទៀត ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រក្រុមនយោបាយដែលពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឲ្យប្រទេសនេះ   អស្ថិរភាព។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Imedi News។

លោកស្រី Botchorishvili បាននិយាយថា ការគាំទ្របែបនេះរួមមានអ្វីដែលលោកស្រីពិពណ៌នាថា ជាការផ្តល់ហិរញ្ញប្បទានដល់ «បដិវត្តន៍» និងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈមធ្យោបាយខុសច្បាប់។

លោកស្រីបានបន្ថែមថា៖«នេះគឺជាអ្វីដែលរដ្ឋាភិបាលហ្ស៊កហ្ស៊ី កំពុងប្រយុទ្ធប្រឆាំង ហើយបន្តប្រយុទ្ធ។ ការគាំទ្របែបនេះ គឺមិនអាចទទួលយកបានសម្រាប់យើងទេ ហើយផ្ទុយនឹងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ»។

ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើង បន្ទាប់ពីការលើកឡើងរបស់លោក Mike Benz អតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលកាលពីថ្ងៃចន្ទបានសំដៅទៅលើការតវ៉ាដ៏ធំ នៅក្នុងប្រទេស ហ្ស៊កហ្ស៊ី ក្នុងខែឧសភា ឆ្នាំ ២០២៤ ប្រឆាំងនឹងច្បាប់តម្លាភាពឥទ្ធិពលបរទេស ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានអនុវត្តស្តង់ដាពីរចំពោះប្រទេសដែលអនុម័តច្បាប់ស្រដៀងគ្នាទៅនឹងច្បាប់ចុះបញ្ជីភ្នាក់ងារបរទេសរបស់សហរដ្ឋអាមេរិក។

លោក Benz បានបង្ហាញថា បុគ្គលដែលចូលរួមក្នុងបាតុកម្មឆ្នាំ ២០២៤ ត្រូវបានផ្តល់មូលនិធិ ក្រោមរដ្ឋ  បាលសហរដ្ឋអាមេរិកមុន តាមរយៈរចនាសម្ព័ន្ធដូចជា USAID ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm